(English) យោងតាមការចេញផ្សាយរបស់គេហទំព័រ givemesport.com បានឲ្យដឹងថា កីឡាករ Mykhailo Mudryk ជាប់បម្រាមយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស Premier League។ ប្រភពខាងលើដដែលបានឲ្យដឹងថា កីឡាកអ៊ុយក្រែនដែលបច្ចុប្បន្នកំពុងលេងឲ្យ Chelsea ជាប់បម្រាម ៤ ឆ្នាំពីបទប្រីប្រាស់សារធាតុញៀន Meldonium។ សារធាតុញៀន meldonium ត្រូវបានរកឃើញនៅក្នុងសំណាកទឹកនោម ខណៈពេលដែល Mykhailo Mudryk កំពុងបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិ ក្នុងខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់មកវាបានចំណាយពេលរហូតដល់ខែមេសា ឆ្នាំ២០២៦ មុនពេលការស៊ើបអង្កេតរបស់ FA បានសន្និដ្ឋានថាគាត់គួរតែត្រូវបានពិន័យជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ Premier League ដែលជាប់បម្រាមលើសពីពីរឆ្នាំ។

ជាការពិតណាស់ រូបគេត្រូវបានពិន័យរយៈពេល ៤ ឆ្នាំដែលមានន័យថា បន្ទាប់ពីអវត្តមានរយៈពេល ១៥ ខែ គេនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០៣០ មុនពេលគាត់ត្រឡប់មកវិញ។ នៅពេលសរសេរនេះ គេកំពុងរៀបចំប្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាលកីឡា ដោយប្រើមេធាវីដូចគ្នាដែលបានត្រួតពិនិត្យការប្រយុទ្ធផ្នែកច្បាប់របស់ Paul Pogba។ ចំណែកឯកីឡាករឈរចំណាត់ថ្នាក់លេខ២គឺ Joey Barton ជាប់១៣ខែពីបទភ្នាល់ល្បែង១២៦០ប្រកួតក្នុងអំឡុងពេលលេងឲ្យក្ Burnley។ កីឡាករ Abel Xavier ជាប់១២ខែ ពីបទសារធាតុញៀន ឈរចំណាត់ថ្នាក់ទី៣៕