(English) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA និងអ្នកបង្កើតច្បាប់បាល់ទាត់ពិភពលោក IFAB បានអនុម័តច្បាប់ថ្មីមួយ ដើម្បីរារាំងក្រុមនានាមិនឲ្យយកគំរូតាមក្រុមជម្រីសជាតិសេណេហ្គាល់នៅវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ឆ្នាំ២០២៥។ FIFA បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា ខ្លួនរួមជាមួយនឹង IFAB បានអនុម័តច្បាប់ថ្មីចំនួនពីរ ដែលនឹងចូលជាធរមាននៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។

១-ច្បាប់ទីមួយគឺដើម្បីការពារក្រុមបាល់មិនឲ្យចាកចេញពីទីលានដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ ច្បាប់នេះបានកើតឡើងបន្ទា់ប់ពីក្រុមសេណេហ្គាល់ដេីរចេញពីប្រកួតវគ្គផ្តាច់ព្រ័ត្រ AFCON ២០២៥ ហេីយក្រោយមកត្រូវបានគេដកហូតពានរង្វាន់ទៅអោយប្រទេសម៉ារ៉ុក។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា តាមការសម្រេចចិត្តរបស់អ្នករៀបចំការប្រកួត អាជ្ញាកណ្តាលអាចដាក់ទណ្ឌកម្មដោយកាតក្រហមដល់កីឡាករណាដែលចាកចេញពីទីលានប្រកួតដើម្បីតវ៉ានឹងការសម្រេចរបស់អាជ្ញាកណ្តាល»។ ច្បាប់ថ្មីនេះក៏នឹងអនុវត្តចំពោះមន្ត្រីក្រុមណាដែលញុះញង់កីឡាករឲ្យចាកចេញពីទីលានប្រកួតផងដែរ។ ក្រុមដែលបណ្តាលឲ្យការប្រកួតត្រូវបានលុបចោល ជាគោលការណ៍នឹងត្រូវបោះបង់ការប្រកួត។
២-ច្បាប់ទីពីរគឺត្រូវទប់ស្កាត់កីឡាករមិនឱ្យយកអាវបិទមាត់មុនពេលនិយាយនៅលើទីលាន ដែលពួកគេធ្វើដើម្បីជៀសវាងការថតសំឡេងដោយកាមេរ៉ា ឬអ្នកជំនាញខាងធ្វើបបូរមាត់។ កីឡាករGianluca Prestianni គឺជាចំណុចកណ្តាលនៃជម្លោះរើសអើងប្រឆាំងនឹងកីឡាករ Vinicius Jr ដែលក្នុងអំឡុងពេលនោះគាត់បានបិទមាត់របស់គាត់។ ដូចដែលបានកត់សម្គាល់ដោយ BBC Sport ថា UEFA បានព្យួរគាត់ចំនួនប្រាំមួយប្រកួត ប៉ុន្តែការប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ដោយកីឡាករណាម្នាក់នឹងទទួលបានកាតក្រហម៕
