(English) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបង្កើនប្រាក់រង្វាន់ដល់ក្រុមដែលចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ចំនួនជិត ៩០០ លានដុល្លារ ជិត ៩០០ ស្មើនឹង ១៥ ភាគរយ។ ការបង្កើនប្រាក់រង្វាន់នេះក៏ដោយសារតែពីភាពជោគជ័យផ្នែកពាណិជ្ជកម្មដ៏ធំ។ ក្រុមប្រឹក្សា FIFA ដែលបានជួបប្រជុំគ្នានៅទីក្រុង Vancouver មុនសមាជ FIFA លើកទី ៧៦ បានអនុម័តបង្កើនប្រាក់រង្វាន់ ១៥% ដែលត្រូវចែកចាយទៅឱ្យសមាគមសមាជិកទាំង ៤៨ ដែលចូលរួមនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកដែលរៀបចំដោយសហម្ចាស់ផ្ទះ កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

FIFA បាននិយាយថា ថវិកាសរុបនឹងកើនឡើងដល់ ៨៧១ លានដុល្លារ ដោយក្រុមនីមួយៗដែលចូលរួមនឹងទទួលបានថវិកាចំចំនួន ២,៥ លានដុល្លារកើនឡើងពី ១,៥ លានដុល្លារ។ ថវិកាសម្រាប់វគ្គជម្រុះក៏នឹងកើនឡើងពី ៩ លានដុល្លារដល់ ១០ លានដុល្លារផងដែ។ FIFA បានក៏បាននិយាយថា ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ថ្លៃចំណាយប្រតិភូក្រុម និងការបែងចែកសំបុត្រសម្រាប់ក្រុមនឹងកើនឡើងសរុបជាង ១៦ លានដុល្លារ។
គួររំឭកថា FIFA កាលពីខែធ្នូ ស្តីពីប្រាក់រង្វាន់បាន ក្រុមជើងឯកនឹងទទួលបាន ៥០លានដុល្លារ ក្រុមជើងឯករងទទួលបាន ៣៣លានដុល្លារ ខណៈដែលប្រទេសចំនួន ១៦ដែលមិនបានឡើងទៅវគ្គបន្តពីវគ្គចែកពូលដំបូង ត្រូវបានកំណត់ឱ្យទទួលបាន ៩លានដុល្លារ៕
ប្រភព៖ Reuters