(English) យោងតាមកំណត់ត្រារបស់ Premier League ចេញផ្សាយដោយគេហទំព័រ Givemesport.com បានឲ្យដឹងថាលោក Sam Allardyce គឺជាគ្របង្វឹកដែលដឹកនាំក្លិបបាល់ទាត់បានរយៈពេលខ្លីជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស។ ប្រភពដដែលនោះបានឲ្យដឹងថា លោក Sam Allardyce ដឹកនាំក្លិប Leeds United ក្នុងនាមជាគ្របង្វឹកស្តីទីបានត្រឹមតែ ៣០ ថ្ងៃប៉ុណ្ណោះ ខ្លីជាងគេគេបង្អស់។ លោកបានចូលកាន់តំណែងជាគ្រូបង្វឹកបណ្ដោះអាសន្នស្នងតំណែងពីលោក Javi Gracia ត្រូវបានបណ្តេញចេញ។លោកបានដឹកនាំក្លឹបនេះពីថ្ងៃទី ៣ ឧសភា ២០២៣ដល់ថ្ងៃទី ២ មិថុនា ២០២៣។នៅក្នុងរជ្ជកាលដឹកនាំដ៏ខ្លីនេះលោក ទទួលបន្ទុកបាន៤ប្រកួតគឺស្មើ១ និងចាញ់៣។

ចំណែកឯគ្រូបង្វឹក ៣រូបផ្សេងទៀតដែលដឹកនាំក្លិបក្រោមរយៈពេល៥០ថ្ងៃរួមមានៈ
១-លោក Ange ដឹកនាំក្លឹបNottingham បានរយៈពេល៣៩ថ្ងៃ (៩កញ្ញា២០២៥-១៨តុលា២០២៥)។
២-លោក Les Reed ដឹកនាំក្លិប Charlton បានរយៈពេល៤១ថ្ងៃ (១៤ វិច្ឆិកា២០០៦-២៤ ធ្នូ២០០៦)។
៣-លោក Igor Tudor ដឹកនាំក្លិប Tottenham បានរយៈពេល៤៤ថ្ងៃ (១៤កុម្ភៈ២០២៦-២៩មីនា២០២៦)៕
