(English) បន្ទាប់ពីប្រកួតចាញ់ក្លិប Brighton ដោយលទ្ធផល ៣-០ កាលពីរាត្រីថ្ងៃអង្គារ Chelsea បានសម្រេចបណ្តេញគ្រូបង្វឹក លោក Liam Rosenior ចេញពីតំណែងភ្លាមៗតែម្តង។ Chelsea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ នេះមិនមែនជាការសម្រេចចិត្តដែលក្លិបបានធ្វើឡើងដោយស្រួលនោះទេ។
លទ្ធផល និងទម្រង់លេងថ្មីៗនេះបានធ្លាក់ចុះក្រោមស្តង់ដារចាំបាច់ និងមានរឿងជាច្រើនទៀតដែលត្រូវដោះស្រាយសម្រាប់រដូវកាលនេះ។ ជាមួយគ្នានេះដែរ ជំនួយការលោក Calum McFarlane នឹងទទួលបន្ទុកដឹកនាំបណ្ដោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ លោក Rosenior បានចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំកន្លះ បន្ទាប់ពីមកដល់ពីក្លិបបារាំង Strasbourg ដែលក៏ជាកម្មសិទ្ធិរបស់សហម្ចាស់ក្លិប Chelsea គឺលោក Todd Boehly និង Clearlake Capital ផងដែរ។

ក្នុងការដឹកនាំ លោកទទួលបានជ័យជម្នះត្រឹមតែ ១១ លើកប៉ុណ្ណោះ ក្នុងចំណោម ២៣ ប្រកួតគ្រប់ការប្រកួតទាំងអស់ ហើយការបរាជ័យ ៣-០ កាលពីថ្ងៃពុធ គឺជាការចាញ់នៅលីគលើកទីប្រាំជាប់ៗគ្នារបស់ Chelsea និងមិនអាចរកគ្រាប់បាល់បាន ដែលជាកំណត់ត្រាគ្មានគ្រាប់បាល់ដ៏អាក្រក់បំផុតរបស់ក្លិបចាប់តាំងពីឆ្នាំ ១៩១២ មកម្ល៉េះ។ លោក Rosenior បាននិយាយអំពីការប្រកួតនេះថា៖ មិនអាចការពារបាននិងមិនអាចទទួលយកបានបន្ទាប់ពីប្រឈមមុខនឹងការស្រែកហ៊ោដោយកំហឹងពីអ្នកគាំទ្ររបស់ Chelsea ។
ការបរាជ័យនេះបាននាំឱ្យក្រុមតោខៀវ ធ្លាក់មកលេខប្រាំពីរនៅក្នុងក្របខ័ណ្ឌ Premier League ដោយមានប្រាំពីរពិន្ទុនៅពីក្រោយក្រុម Liverpool ដែលកាន់កាប់តំណែងទីប្រាំ និងជាកៅអីចុងក្រោយនៃក្របខណ្ឌ Champions League៕
ប្រភព៖ BBC