(English) បេសកជនជាន់ខ្ពស់អាមេរិក បានស្នើសុំឱ្យ FIFA យកអ៊ីតាលីជំនួសអ៊ីរ៉ង់
២៣-មេសា-២០២៦

(English) កាសែត Financial Times បានរាយការណ៍ថា៖ លោក Paolo Zampolli បេសកជនជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក បានស្នើសុំឱ្យ FIFA យកប្រទេសអ៊ីតាលីជំនួសអ៊ីរ៉ង់នៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកខាងមុខនេះ។ ផែនការនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជួសជុលទំនាក់ទំនងរវាងលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បន្ទាប់ពីអ្នកទាំងពីរបានបែកបាក់គ្នាក្នុងអំឡុងពេលដែលប្រធានាធិបតីអាមេរិកវាយប្រហារសម្តេចប៉ាប Leo XIV លើសង្គ្រាមអ៊ីរ៉ង់ ។

បេសកជនរូបនោះបានបញ្ជាក់ថា ខ្ញុំបានស្នើទៅកាន់លោកត្រាំនិង ប្រធាន FIFA លោក Gianni Infantino ឲ្យយកប្រទេសអ៊ីតាលីនឹងជំនួសអ៊ីរ៉ង់នៅក្នុងព្រឹត្តិការណ៍ World Cup។ ខ្ញុំមានដើមកំណើត ជាជនជាតិអ៊ីតាលី ហើយវានឹងក្លាយជាក្តីស្រមៃមួយក្នុងការឃើញក្រុម Azzurri ចូលរួមក្នុងការប្រកួតដែលរៀបចំដោយសហរដ្ឋអាមេរិក។ សេតវិមាន FIFA សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ពីកាសែត Reuters ទេ។

អ៊ីតាលីបានជួបប្រទះនឹងការភ្ញាក់ផ្អើលមួយកាលពីខែមីនា បន្ទាប់ពីក្រុមជម្រើសជាតិរបស់ខ្លួនបានខកខានការប្រកួតបាល់ទាត់ពិភពលោកលើកទីបីជាប់ៗគ្នា បន្ទាប់ពីចាញ់បូស្នៀ ដោយបាល់ប៉េណាល់ទី ៤-១ ក្នុងវគ្គផ្តាច់ព្រ័ត្រជម្រុះ។ អ៊ីរ៉ង់បានឡើងទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកទីបួនជាប់ៗគ្នាកាលពីឆ្នាំមុន ប៉ុន្តែបន្ទាប់ពីសង្គ្រាមបានចាប់ផ្តើម បានស្នើសុំឱ្យ FIFA ផ្លាស់ប្តូរការប្រកួតរបស់ខ្លួនពីសហរដ្ឋអាមេរិកទៅម៉ិកស៊ិក តែFIFA មិនព្រម៕

ប្រភព៖ Reuters