(English) Bayern Munich ទទួលបានទឹកប្រាក់ច្រើនជាងគេ សម្រាប់វគ្គ៨ក្រុមចុងក្រោយ
១៩-មិនា-២០២៦

(English) ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Football365 បានចងក្រងចំណាត់ថ្នាក់ប្រាក់រង្វាន់សម្រាប់ក្រុមទាំង ៣៦ ដែលចូលរួមប្រកួតពានរង្វាន់ Champions League រដូវកាលនេះ។ របាយណ៍នោះបានបង្ហាញថា គិតមកដល់ ៨ ក្រុមចុងក្រោយនេះ ក្លិបបាល់ទាត់អាល្លឺម៉ង់ Bayern Munich ជាប់ចំណាត់ថ្នាក់លេខ ១ ទទួលបានទឹកប្រាក់ជាង ១២៧ លានដុល្លារ។  Liverpool ជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានទឹកប្រាក់ជាង ១២៤លានដុល្លារ និង Arsenal ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានទឹកប្រាក់ជាង ១២៣ លានដុល្លារអាម៉េរិក។

ចំណាត់ថ្នាក់ប្រាក់រង្វាន់ Champions League សម្រាប់វគ្គ៨ក្រុមចុងក្រោយ៖

១- Bayern Munich ទទួលបានទឹកប្រាក់ជាង ១២៧ លានដុល្លារ។

២- Liverpool ទទួលបានទឹកប្រាក់ជាង ១២៤ លានដុល្លារ។

៣- Arsenal ទទួលបានទឹកប្រាក់ជាង ១២៣ លានដុល្លារ។

៤- Paris Saint-Germain ទទួលបានទឹកប្រាក់ជាង ១២០ លានដុល្លារ។

៥- Real Madrid ទទួលបានទឹកប្រាក់ជាង ១១៧ លានដុល្លារ។

៦- FC Barcelona ទទួលបានទឹកប្រាក់ជាង ១១៥ លានដុល្លារ។

៧- Atletico Madrid ទទួលបានទឹកប្រាក់ជាង ១០៦ លានដុល្លារ។

៨- Lisbon ទទួលបានទឹកប្រាក់ជាង ៨៦ លានដុល្លារ៕

ប្រភព៖ Football365