(English) តុលាការក្រិកកាត់ទោស Harry Maguire រយៈពេល ១៥ ខែ
០៥-មិនា-២០២៦

(English) កាលពីថ្ងៃពុធ មន្ត្រីតុលាការប្រទេសក្រិកបាននិយាយថា៖ ខ្សែការពារ Harry Maguire របស់ក្លិប Manchester United ត្រូវបានកាត់ទោសដោយការព្យួរទោសរយៈពេល ១៥ ខែពីបទពីបង្ករបួសស្នាមម្តងហើយម្តងទៀត ការប៉ុនប៉ងសូកប៉ាន់ អំពើហិង្សាប្រឆាំងនឹងមន្ត្រីប៉ូលីសខុសច្បាប់នៅលើកោះ Mykonos របស់ប្រទេសក្រិកកាលពីខែសីហា ឆ្នាំ២០២០។ មេធាវីរបស់ដើមបណ្តឹងបានអំពាវនាវឱ្យក្លិបរបស់ Maguire និងសមាគមបាល់ទាត់អង់គ្លេស FA ដាក់ទណ្ឌកម្មលើកីឡាកររូបនេះ។

បន្ទាប់ពីហេតុការណ៍នេះកើតឡើងកីឡាករអន្តរជាតិអង់គ្លេសរូបនេះដំបូងឡើយត្រូវបានកាត់ទោសព្យួររយៈពេល២១ ខែនិង១០ថ្ងៃនៅក្នុងគុក ប៉ុន្តែរូបគេបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ ដែលបានបង្កឱ្យមានការកាត់ក្តីថ្មីនៅថ្ងៃនេះ។ ការកាត់ក្តីនៅសាលាឧទ្ធរណ៍ត្រូវបានពន្យារពេលជាច្រើនដង រួមទាំងម្តងដោយសារតែកូដកម្មរបស់មេធាវី៕

ប្រភព៖ AP