(English) Spurs ហាមឃាត់អ្នកគាំទ្របីនាក់
០៣-មិនា-២០២៦

(English)

Tottenham Hotspur បានសម្រេចហាមឃាត់អ្នកគាំទ្របីនាក់ពីបទធ្វើកាយវិការគោរពបែបណាស៊ីនៅក្នុងការប្រកួត Champions League នៅប្រទេសអាល្លឺម៉ង់កាលពីខែមករា។  Tottenham បាននិយាយថា៖ យើងអាចបញ្ជាក់បានថា បុគ្គលទាំងបីនាក់ដែលត្រូវបានគេរកឃើញថាធ្វើកាយវិការគោរពបែបណាស៊ីចំពោះអ្នកគាំទ្រ Frankfurt ត្រូវបានកំណត់អត្តសញ្ញាណ និងបានទទួលការហាមឃាត់ដោយគ្មានកំណត់។ អាកប្បកិរិយាគួរឱ្យស្អប់ខ្ពើមរបស់អ្នកគាំទ្រមួយចំនួនតូចនៅយប់នោះ គឺមិនឆ្លុះបញ្ចាំងពីតម្លៃរបស់ក្លឹប និងអ្នកគាំទ្ររបស់ខ្លួនឡើយ។

ជាមួយគ្នានេះ UEFA ក៏បានពិន័យក្លិប Tottenham ចំនួន ៣៥០០០ ដុល្លារពីបទចោទប្រកាន់ប្រព្រឹត្តិ”អាកប្បកិរិយារើសអើងជាតិសាសន៍ ក្នុងអំឡុងពេលប្រកួតឈ្នះ Frankfurt ២-០ កាលពីខែមុន។ បន្ថែមពីនេះទៀតក្លិប Spurs ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ២៦០០ ដុល្លារ) ចំពោះការគប់វត្ថុចូលក្នុងទីលាន។ UEFA បានពន្យារពេលការហាមឃាត់មួយប្រកួតលើម្ចាស់ជើងឯក Europa League ដែលលក់សំបុត្រទៅឱ្យអ្នកគាំទ្រសម្រាប់ការប្រកួតក្រៅដីក្នុងការប្រកួតអឺរ៉ុបសម្រាប់រយៈពេលសាកល្បងមួយឆ្នាំ។ ការប្រកួតបន្ទាប់ Tottenham នឹងលេងជាមួយ Atletico Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយ​ នៃពានរង្វាន់លំដាប់ទី ១ របស់ទ្វីបអឺរ៉ុប UEFA Champions League នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕

ប្រភព៖ AP