(English) តើកីឡាករអង់គ្លេសរូបណាស៊ុតបញ្ចូលទីបានច្រីនជាងគេនៅ UCL?
២៦-កុម្ភៈ-២០២៦

(English) យោងតាមការចេញផ្សាយរប​ស់គេហទំព័រ Givemesport.com កាលពីថ្ងៃពុធទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Harry Kane ដែលកំពុងលេងឲ្យក្លិប Bayern Munich និងគ្មានវាសនាលើកពាននៅក្នុងទឹកដីកំណេីត ឈរតំណែងកំពូលតារាងកីឡាករស៊ុតបញ្ចូលទីបានច្រីនជាងគេនៅក្នុងប្រវត្តិសាស្ត្រប្រកួតពានរង្វាន់ UEFA Champions League។

ប្រភពខាងលើដដែលបានបន្តថា បើទោះជា Harry Kane ទើបតែបង្ហាញវត្តមានបានត្រឹមតែ៦៥ប្រកួតប៉ុណ្ណោះតែគេបានគ្រប់គ្រងតំណែងកំពូលនេះ ជាមួយនឹងគ្រាប់បាល់ចំនួន ៤៨គ្រាប់នាំមុខអតីតខ្សែប្រយុទ្ធជើងចាស់ Rooney ដែលរកគ្រាប់បាល់បាន ៣០គ្រាប់ក្នុង ៨៥ប្រកួត ឈរចំណាត់ថ្នាក់ទី២ ខណៈដែល Raheem Sterling ឈរចំណាត់ទី ៣ ស៊ុតបញ្ចូលទីបាន ២៧គ្រាប់ ក្នុង ៨៨ប្រកួត។

ចំណែកឯកីឡាករ៧រូបផ្សេងទៀតដែលឈរកំពូលតារាងទាំង១០រួមមានៈ

១- Paul Scholes ស៊ុតបញ្ចូលទីបាន ២៤គ្រាប់ក្នុង១២៤ប្រកួត។

២- Frank Lampart ស៊ុតបញ្ចូលទីបាន ២៣គ្រាប់ក្នុង១០៥ប្រកួត។

៣- Steven Gerrad ស៊ុតបញ្ចូលទីបាន ២១គ្រាប់ក្នុង៧៣ប្រកួត។

៤- Phil Foden ស៊ុតបញ្ចូលទីបាន ២០គ្រាប់ក្នុង៦៨ប្រកួត។

៥- Andy Coleស៊ុតបញ្ចូលទីបាន១៨គ្រាប់ក្នុង៤៨ប្រកួត។

៦- Marcus Rashfordស៊ុតបញ្ចូលទីបាន១៧គ្រាប់ក្នុង៤៥ប្រកួត។

៧- David Beckhamស៊ុតបញ្ចូលទីបាន១៦គ្រាប់ក្នុង១០៧ប្រកួត៕