(English) Joan Laporta និយាយថា៖ PSG ពិតជាផ្តល់សំណើរជិត ៣០០ លានដុល្លារដល់  Lamine Yamal មែនទែន
២៥-កុម្ភៈ-២០២៦

(English) អតីតប្រធានក្លិប FC Barcelona លោក Joan Laporta បានចេញមកបញ្ជាក់សារជាថ្មីម្តងទៀតថា៖ Paris Saint Germain ពិតជាចង់ចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Lamine Yamal មុនពេលរូបគេក្លាយជាតារាល្បីពិតមែន។ ថ្លែងនៅក្នុងពិធីសម្ពោធសៀវភៅរបស់លោកដែលមានចំណងជើងថា៖  “Així hem salvat el Barça” បកប្រែថា នេះជារបៀបដែលយើងបានជួយសង្គ្រោះ Barça លោក Laporta បាននិយាយថា PSG ផ្តល់ជូនយើងនូវទឹកប្រាក់ជាង ២៩៤ លានដុល្លារសម្រាប់ Lamine Yamal ហើយពេលនោះយើងបានបដិសេធវា។ មនុស្សមួយចំនួនគិតថាយើងឆ្កួត។

យោងតាមលោក Fabrizio Romano ការផ្តល់ជូននោះត្រូវបានធ្វើឡើងមុនពេល Lamine ទៅតំណាងឱ្យប្រទេសអេស្ប៉ាញ សម្រាប់ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Euro ២០២៥ ដែលពេលនោះគេក្លាយជាកីឡាករល្អបំផុត។ ចាប់តាំងពីពេលនោះមកភាគហ៊ុនរបស់ Lamine បានបន្តកើនឡើង ខណៈដែលឥឡូវនេះគេពាក់អាវលេខ ៩របស់ Barca៕