(English) Ronaldo បន្តពហិការនិងគំរាមដើររចេញពីក្លិប Al Nassr
០៥-កុម្ភៈ-២០២៦

(English) យោងតាមប្រភពព័ត៌មានដ៏ល្បីលើពិភពលោក ESPN បានឱ្យដឹងថា៖ Cristiano Ronaldo កំពុងបន្តធ្វើពហិការមិនចូលរួមប្រកួត បន្ទាប់ពីបរាជ័យក្នុងការទទួលបានការធានាជាក់លាក់ ពីមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) លើការផ្លាស់ប្តូរការគ្រប់គ្រងនៅក្នុងក្លិប Al Nassr។

ប្រភពព័ត៌មាន​ដដែលបាន​បន្ថែមទៀតថា៖ Ronaldo នឹងចាកចេញពីក្លិបនៅខែមិថុនា ប្រសិនបើគ្មានការធានា​ នៃកំណែទម្រង់ណាមួយ​កើតឡើង​នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះទេ។ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបានបដិសេធមិនចូលលេងឲ្យ Al Nassr ក្នុងជ័យជម្នះ ១-០ លើ Al-Riyadh កាលពីថ្ងៃចន្ទ ដើម្បីជាការតវ៉ា។ គេជឿជាក់ថា PIF មិនបានបែងចែកធនធានគ្រប់គ្រាន់ដល់ Al Nassr ទេ ហើយផ្ទុយទៅវិញកំពុងគាំទ្រគូប្រជែង Al Hilal ដែលផ្តល់ឱ្យពួកគេនូវគុណសម្បត្តិប្រកួតប្រជែងខ្លាំង។

Ronaldo បានព្យាយាមរារាំងការផ្ទេររបស់ Karim Benzema ពី Al-Ittihad ទៅ Al Hilal ដែលជាគូប្រជែងរបស់ខ្លួន កាលពីដើមសប្តាហ៍នេះ ដោយចាត់ទុកថាការផ្លាស់ប្តូរនេះមិនយុត្តិធម៌ និងអះអាងថា PIF កំពុងបើកផ្លូវសម្រាប់ Al Hilal ដើម្បីឈ្នះពានរង្វាន់។

ការចុះហត្ថលេខាទិញកីឡាករទាំងអស់របស់ Al Hilal ក្នុងទីផ្សារដោះដូរ រួមទាំង Benzema ផងដែរ ត្រូវបានផ្តល់មូលនិធិដោយព្រះអង្គម្ចាស់ Al-Waleed។ ក្រុមរបស់ព្រះអង្គមានភាគហ៊ុន ២៥% នៅក្នុងក្លិប ខណៈដែល៧៥ % ដែលនៅសល់កាន់កាប់ដោយ PIF។

Al Nassr និង PIF បានសន្យាជាមួយ Ronaldo នូវការវិនិយោគដ៏ធំមួយនៅរដូវក្តៅនេះ ដោយមាន Bruno Fernandes កីឡាករអន្តរជាតិព័រទុយហ្គាល់របស់ក្រុម Manchester United ស្ថិតក្នុងចំណោមគោលដៅលេចធ្លោ រួមជាមួយកីឡាករល្បីៗជាច្រើនទៀត។ ចំពោះលោក Estêvão Calçada នាយកប្រតិបត្តិរបស់ Al Hilal បាននិយាយថា លោកមិនយល់ពីការខកចិត្តដែល Al Nassr និង Ronaldo នោះទេ៕