(English) ឈ្នះពាន EFL Cup ទទួលបានប្រាក់រង្វាន់ប៉ុន្មាន?
០៥-កុម្ភៈ-២០២៦

(English) ប្រាក់រង្វាន់សម្រាប់ពានរង្វាន់ EFL Cup គឺតិចតួចបំផុតបើប្រៀបធៀបទៅនឹងប្រាក់រង្វាន់ពានផ្សេងៗទៀត។ ក្រុមជើងឯក EFL Cup ទទួលបានប្រាក់រង្វាន់ត្រឹមតែជាង ១៣ ម៉ឺនដុល្លារតែសំខាន់ម្ចាស់ពាននេះនឹងទទួលបានកៅអីមួយទៅប្រកួតពានរង្វាន់អឺរ៉ុប គឺ UEFA Europa Conference League នៅរដូវកាលបន្ទាប់។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអាចលះបង់កន្លែងនេះ ប្រសិនបើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតកម្រិតខ្ពស់ជាងនេះ។ ជាឧទាហរណ៍ Newcastle បានបាត់បង់កន្លែង UECL របស់ពួកគេសម្រាប់ការឈ្នះកាលពីរដូវកាលមុន បន្ទាប់ពីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Champions League។

ក្រុមចំណាត់ថ្នាក់លេខ ២ នឹងទទួលបានជាង ៦ ម៉ឺនដុល្លារ ខណៈដែលក្រុមដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរនឹងទទួលបានជាង ៣ ម៉ឺនដុល្លារក្នុងមួយក្រុម។ ក្រុម Chelsea និង Newcastle បានធ្លាក់ចេញពីពានរង្វាន់នេះក្រោមថ្វីជើងរបស់ Arsenal និង Manchester City រៀងៗខ្លួន។

ចំណែកឯប្រាក់រង្វាន់សម្រាប់ក្រុមចូលរួមប្រកួតឈ្នះចាប់ពីជុំទី ១ ដល់ទី ៤ គឺអ្នកឈ្នះជុំទី ១ ទទួលបានជាង ៦ ពាន់ដុល្លារ ឈ្នះជុំទី ២ ទទួលបានជាង ៨ ពានដុល្លារ ឈ្នះជុំទី ៣ ជាង ១ ម៉ឺនដុល្លារនិងជុំទី ៤ ទទួលបាន ២ ម៉ឺនដុល្លារ។ ក្រុម Arsenalត្រូវប្រឈមមុខជាមួយក្រុម Manchester City នៅពហុកីឡដ្ឋាន Wembley ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕

ប្រភព៖ BBC