(English) N’Golo Kante វិលត្រឡប់មកទ្វីបអឺរ៉ុបវិញ
០៤-កុម្ភៈ-២០២៦

(English) កីឡាករអន្តរជាតិបារាំង N’Golo Kante ដែលបានឈ្នះពានរង្វាន់ English Premier League ចំនួនពីរជាមួយក្លិប Leicester City និង Chelsea  បានវិលត្រឡប់មកកាន់ទ្វីបអឺរ៉ុបវិញដោយចូលរួមជាមួយក្លឹបបាល់ទាត់តួកគី Fenerbahce  បន្ទាប់ពីចំណាយពេលវេលាពីររដូវកាលកន្លះជាមួយក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Ittihad។

ក្លិបFenerbahce បានបង្ហោះនៅលើបណ្តាញសង្គម X ថា សូមស្វាគមន៍មកកាន់ Fenerbahce របស់យើង N’Golo Kante ។ Kante ត្រូវបន្តស្នាក់នៅទីនេះរហូតដល់បញ្ចប់រដូវកាល២០២៧-២៨ ក៏ប៉ុន្តែគេមិនបានបង្ហីបឲ្យដឹងពីតម្លៃខ្លួននោះទេ។ ខ្សែបម្រើវ័យ៣៤ ឆ្នាំរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធនាការជោគជ័យរបស់បារាំងនៅប្រទេសរុស្ស៊ី ដើម្បីឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ហើយសង្ឃឹមថានឹងធ្វើម្តងទៀតនូវសមិទ្ធផលនេះនៅក្នុងការប្រកួតឆ្នាំ២០២៦ដែលនឹងត្រូវធ្វើឡើងនៅអាមេរិកខាងជើងនៅរដូវក្តៅក្រោយ៕