(English) Mbappe បើកបររថយន្តតម្លៃជាង​ ៤ ពាន់ដុល្លារប៉ុណ្ណោះ
០៦-មិនា-២០២៦

(English) Kylian Mbappe ត្រូវបានប្រទះឃើញបើកបររថយន្ត Mini តម្លៃត្រឹមតែជាង ៤០០០ ដុល្លារប៉ុណ្ណោះ នៅទីក្រុងប៉ារីស ដោយទុកចោលរថយន្តទំនើបៗជាច្រីនគ្រឿងតម្លៃសរុបជិត៣លានដុល្លាររបស់គេនៅផ្ទះ។ តារាឆ្នើមវ័យ ២៧ ឆ្នាំរបស់ក្លិប Real Madrid រូបនេះត្រូវបានគេរាយការណ៍ថា បានវិលត្រឡប់មកកាន់ទីក្រុងប៉ារីសវិញ ដើម្បីទទួលបានការពិនិត្យរបួសជង្គង់ លើកទីពីរ ដែលអាចរារាំងគាត់មិនឱ្យចូលរួមក្នុងការប្រកួត Champions League ជាមួយ Manchester City។

Mbappe ដែលរកបានជាង១៧លានដុល្លារក្នុងមួយឆ្នាំ ត្រូវបានគេឃើញបើកបររថយន្ត Mini Cooper S បើកដំបូល នៅជុំវិញទីក្រុងប៉ារីស ដោយគ្មានប័ណ្ណបើកបរ បន្ទាប់ពីទើបតែប្រឡងជាប់ថ្មីៗនេះ។ ជាការពិតរូបគេមានរថយន្តជាច្រើន រួមទាំងរថយន្ត Ferrari SF90 តម្លៃជាង៥៣ម៉ឺនដុល្លារនិងរថយន្ត BMW i7 តម្លៃជាង១៨ម៉ឺនដុល្លារ ប៉ុន្តែបានជ្រើសរើសយករថយន្ត Mini។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា Mbappe បានប្រើពេលវេលាសម្រាករបស់គេ ដើម្បីទទួលបានប័ណ្ណបើកបរ ដែលគេបាននិយាយថា វាមិនមែនជាអាទិភាពទេ តាំងពីឆ្នាំ ២០២៣។ ខ្ញុំគិតថាមនុស្សគ្រប់គ្នាមានវា។ សម្រាប់មនុស្សជាច្រើន អាជ្ញាប័ណ្ណគឺជាកាតព្វកិច្ច ប៉ុន្តែវាមិនមែនសម្រាប់ខ្ញុំទេ។ គេបាននិយាយថា វាជាគុណវិបត្តិមួយនៃការទទួលបានជោគជ័យតាំងពីដំបូង។ ខ្ញុំខកខានរឿងសាមញ្ញៗដូចជាការមានប័ណ្ណបើកបរ៕