(English) Mbappe ឈរកំពូលតារាងបង្កើតឱកាសស៊ុតបញ្ចូលទីច្រើន​ជាងគេ
២៧-មករា-២០២៦

(English) ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Real Madrid ឈរកំពូលតារាងកីឡាករដែលបង្កើតឱកាសស៊ុតបញ្ចូលទីបាន​ច្រើន​ជាងគេក្នុងចំណោមកីឡាករល្បីៗនៅក្នុងលីគកំពូលទាំងប្រាំរបស់អឺរ៉ុប សម្រាប់រដូវកាលនេះ។  Mbappe បង្កីតឱកាសស៊ុតបញ្ចូលទីបានចំនួន ៥០ដងច្រីនជាងគេនាំមុខខ្សែបម្រើ Charles De Ketelaere របស់ក្លិប Atalanta ស្ថិតនៅលំដាប់ទីពីរដោយមានឱកាសស៊ុតបញ្ចូលទីបាន៤៤ ដង និងខ្សែបម្រើស្លាប Michael Olise របស់ក្លិប Bayern ស្ថិតនៅលំដាប់ទីបីដោយមានឱកាស៤៣ ដង។

ចំណែកលំដាប់ទីបួនបានទៅ​លើកីឡាករ Lamine Yamal (ក្លិប Barcelona) បង្កើតឱកាសបាន៤២ដង ខណៈដែល Bruno Fernandes (ក្លិប Manchester United) និង Nicolo Barella (ក្លិប Inter Milan) ស្ថិតនៅលំដាប់ទីប្រាំស្ទួន ដោយមានឱកាស៤១ដង។ លំដាប់ទីប្រាំពីរដោយមានឱកាសស៊ុតបញ្ចូលទីចំនួន៣៩ ដងគឺ Jeremy Doku (ក្លិប Manchester City), Romano Schmid (ក្លិប Werder Bremen) និង Vinicius (ក្លិប Real Madrid)។ Pedri (ក្លិប Barcelona) ស្ថិតនៅលំដាប់ទី១០ដោយមានឱកាសបង្កើតបាន៣៨ដង៕