(English) Lewandowski ស៊ុតបញ្ចូលទី UCL បាន ១៥ រដូវកាលជាប់ៗគ្នា
២២-មករា-២០២៦

(English) ការស៊ុតបញ្ចូលទីតង់ទីពីររបស់ Robert Lewandowski សម្រាប់ក្រុម Barcelona ក្នុងការប្រកួតក្របខណ្ឌ Champions League កាលពីថ្ងៃព្រហស្បតិ៍ បានក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ការស៊ុតបញ្ចូលទី ១៥ រដូវកាលជាប់ៗគ្នាក្នុងការប្រកួតក្លិបកំពូលៗរបស់អឺរ៉ុប។ កីឡាករអន្តរជាតិប៉ូឡូញវ័យ ៣៧ ឆ្នាំរូបនេះបានបំពេញជ័យជម្នះ ៤-២ របស់ក្រុម Barcelona ទៅលើក្រុម Slavia Prague ជាមួយនឹងគ្រាប់បាល់នៅនាទីទី៧១។ គាត់បានធ្វើឲ្យមាន គ្រាប់បាល់ចូលទីខ្លួនឯង នៅនាទីទី ៤៤ ធ្វើឱ្យលទ្ធផលប្រកួតស្មើគ្នា ២-២ នៅតង់ទី១។

Lionel Messi និង Karim Benzema ទាំងពីរនាក់បានស៊ុតបញ្ចូលទីក្នុង Champions League ចំនួន១៨រដូវកាលជាប់ៗគ្នា ហើយ Cristiano Ronaldo រកបាន ១៦រដូវកាល ។ Lewandowski ដែលកំពុងបង្ហាញខ្លួនលើកទីប្រាំមួយរបស់គាត់ក្នុង Champions League ជាមួយក្រុម Barcelona នៅរដូវកាលនេះបាននិយាយទីបំផុតគ្រាប់បាល់ដំបូងបានមកដល់ហើយ។ខ្ញុំសង្ឃឹមថាវានឹងកាន់តែងាយស្រួលឥឡូវនេះ។ គាត់បានចូលរួមជាមួយក្លឹបកាតាឡានក្នុងឆ្នាំ២០២២ពីក្រុម Bayern Munich។

គ្រាប់បាល់ Champions League ដំបូងរបស់ Lewandowski បានកើតឡើងនៅឆ្នាំ២០១១ ហើយគ្រាប់បាល់នៅថ្ងៃពុធមានន័យថាគាត់បានស៊ុតបញ្ចូលទីក្នុងរយៈពេល១៦ ឆ្នាំជាប់ៗគ្នាក្នុងការប្រកួត។ខ្សែប្រយុទ្ធប៉ូឡូញរូបនេះរកបាន១១៤ គ្រាប់នៅក្នុងការប្រកួត UEFA។ គាត់នៅតែជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទីបី បន្ទាប់ពី Messi ដែលរកបាន ១៣២គ្រាប់ និង Ronaldo ដែលរកបាន ១៤៥ គ្រាប់៕

ប្រភព៖ AP