(English) កីឡាកររបស់ក្រុម Manchester City បានប្រកាសថាពួកគេនឹងសងប្រាក់ថ្លៃសំបុត្រសម្រាប់អ្នកគាំទ្រដែលបានធ្វើដំណើរទៅប្រទេសន័រវេស ខណៈដែលក្រុមរបស់ពួកគេប្រកួតចាញ់ក្លិបដ៏តូច Bodo Glimt ដោយលទ្ធផល ៣-១ ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីរាត្រីថ្ងៃពុធ នៅក្នុងក្របខណ្ឌ Champions League។
នៅក្នុងការប្រកួតក្នុងទឹកដីន័វែសនេះមានអ្នកគាំទ្រក្លិប Man City ចំនួន ៣៧៤ នាក់ដែលតស៊ូធ្វើដំណើរទាំងក្នុងអាកាសធាតុត្រជាក់។ សំណងនេះមានតម្លៃជាង ១៣៤០០ ដុល្លារ។ ខ្សែប្រយុទ្ធ Erling Haaland បានសុំទោសអ្នកគាំទ្រភ្លាមៗ បន្ទាប់ពីបរាជ័យរបស់ក្រុម City កាលពីរាត្រីថ្ងៃពុធដោយនិយាយថាវាជារឿងអាម៉ាស់។ Haaland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ អ្នកគាំទ្ររបស់យើងមានន័យគ្រប់យ៉ាងសម្រាប់យើង។

យើងដឹងពីការលះបង់ដែលអ្នកគាំទ្ររបស់យើងធ្វើនៅពេលដែលពួកគេធ្វើដំណើរឆ្លងកាត់ពិភពលោកដើម្បីគាំទ្រយើងទាំងក្នុងផ្ទះ និងក្រៅផ្ទះ ហើយយើងនឹងមិនដែលចាត់ទុកវាជារឿងធម្មតានោះទេ។ ពួកគេគឺជាអ្នកគាំទ្រដ៏ល្អបំផុតនៅលើពិភពលោក។ យើងក៏ទទួលស្គាល់ផងដែរថា វាជាការធ្វើដំណើរសម្រាប់អ្នកគាំទ្រយើងក្នុងអាកាសធាតុត្រជាក់ខ្លាំងពេញមួយល្ងាចដ៏លំបាកសម្រាប់យើងនៅលើទីលាន។ ការរ៉ាប់រងថ្លៃសំបុត្រទាំងនេះសម្រាប់អ្នកគាំទ្រដែលបានធ្វើដំណើរទៅកាន់ទីក្រុងបូដូ គឺយើងអាចធ្វើបាន៕
ប្រភព៖ AP