(English) PSG ជើងឯក UCL ទទួលប្រាក់រង្វាន់ច្រីនជាងគេបំផុត
១៥-មករា-២០២៦

(English) យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ UEFA ចេញផ្សាយកាលពីថ្ងៃអង្គារសម្រាប់រដូវកាល ២០២៤-២៥ មុនពេលសមាជប្រចាំឆ្នាំនៅខែកុម្ភៈ ទីក្រុងព្រុចសែល បានឲ្យដឹងថាក្រុមជើងឯក Champions League ក្លិប Paris Saint Germain បានឈរកំពូលតារាងប្រាក់រង្វាន់ UEFA ជាមួយនឹងទឹកប្រាក់ជាង ១៦៨ លានដុល្លារកាលពីរដូវកាលមុន ខណៈដែលការប្រកួតប្រជែងនេះបានចំណាយលុយបន្ថែមជាង ៤៦៦លានដុល្លារក្នុងចំណោមក្លឹបកំពូលៗរបស់អឺរ៉ុប ក្នុងទម្រង់ពង្រីកថ្មី។

ក្រុម Inter Milan រងជើងឯក ឈរចំណាត់ថ្នាក់លេខពីរ ទទួលបានប្រាក់ជាង ១៥៩លានដុល្លារ។ ក្រុម Inter រកបានយ៉ាងហោចណាស់ពីរដងច្រើនជាងក្រុមអ៊ីតាលីទាំងបួនផ្សេងទៀតនៅក្នុងការប្រកួត។ ក្រុមចំនួនប្រាំពីរទទួលបានប្រាក់រង្វាន់យ៉ាងហោចណាស់១១៦លានដុល្លារបើប្រៀបធៀបទៅនឹងក្រុមចំនួនប្រាំបួនដែលទទួលបានត្រឹមតែជាង ៩៩លានដុល្លារកាលពីរដូវកាលមុន នៅពេលដែលមូលនិធិសរុបមានចំនួន ២,៤២ ពាន់លានដុល្លារ ក្នុងឆ្នាំចុងក្រោយនៃទម្រង់វគ្គចែកពូលដែលមានក្រុមចំនួន ៣២ក្រុម។

Aston Villa គឺជាក្រុមតែមួយគត់ដែលឡើងដល់វគ្គ ៨ក្រុមចុងក្រោយកាលពីរដូវកាលមុនតែទទួលបានតិចជាង១០០លានដុល្លាររ ពី UEFA គឺមានចំនួន ៩៧,៥ លានដុល្លារ។ នោះក៏ដោយចំណាត់ថ្នាក់ UEFA ទាបជាងរបស់ Villa ដែលវិលត្រឡប់មកប្រកួតប្រជែងវិញបន្ទាប់ពីអវត្តមាន ៤១ ឆ្នាំ។ ការចាញ់ក្រុម Arsenal ក្នុងវគ្គ៨ក្រុមចុងក្រោយរបស់ក្រុម Real Madrid មានន័យថាពួកគេទទួលបានប្រាក់ចំណូលតិចជាង១១៩ លានដុល្លា ធ្លាក់ចុះ៤៣ លានដុល្លារ ពីការឈ្នះពានរង្វាន់ក្នុងឆ្នាំ ២០២៤។

ក្រុម Manchester City គឺជាក្រុមដែលរកចំណូលបានទាបបំផុតក្នុងចំណោមក្លឹបអង់គ្លេសទាំងបួនគឺ៨៨.៥ លានដុល្លារ បន្ទាប់ពីត្រូវបាន Real Madrid ជម្រុះចេញក្នុងវគ្គជម្រុះក្នុងខែកុម្ភៈ។ ការទូទាត់តិចតួចបំផុតដល់ក្រុម Champions League គឺ Slovan Bratislava ដែលទទួលបានតិចជាង២៥.៦ លានដុល្លារ)។ជើងឯកស្លូវ៉ាគីបានចាញ់ការប្រកួតលីគទាំងប្រាំបី៕