

(English) អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola បានដាក់ឈ្មោះកីឡាករចំនួន២៧នាក់សម្រាប់ទៅប្រកួតពាន Club World Cup ដែលនឹងចាប់ផ្តើមនៅទីក្រុង Miami សហរដ្ឋអាមេរិកនាថ្ងៃសៅរ៍ ប៉ុន្តែគួរឲ្យសោកស្តាយកីឡាករ Grealish មិនមានឈ្មោះក្នុងបញ្ជីទេរួមជាមួយកីឡាករអតីតប្រធានក្រុម Kyle Walker។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះគឺជាកីឡាករដែលចុះហត្ថលេខាបំបែកកំណត់ត្រារបស់អង់គ្លេសនៅពេលដែលគេបានផ្ទេរមក Man City ពី Aston Villa ក្នុងតម្លៃជាង ១៣៩ លានដុល្លារក្នុងឆ្នាំ២០១២ ហើយបានបន្តជួយក្លិបឱ្យឈ្នះពានរង្វាន់ Premier League ចំនួនបី Champions League និងពានរង្វាន់ជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយពេលនេះគេមិនមែនជាតួអង្គសំខាន់ទៀតទេ ហើយកាលពីរដូវកាលមុន គេបានចូលលេងក្នុងលីកគបានតែប្រាំពីរប្រកួតប៉ុណ្ណោះ ។
ការអវត្តមានរបស់កីឡាករ វ័យ២៩ឆ្នាំពីការប្រកួត Club World Cup នឹងបន្ថែមការរំពឹងទុកកាន់តែខ្លាំងថាគាត់នឹងចាកចេញពីក្លិប ក្នុងអំឡុងពេលបិទរដូវកាលនេះ ស្របពេលដែលលោក Guardiola បានចាប់ផ្តើមបង្កើតក្រុមឡើងវិញបន្ទាប់ពីរដូវកាលដែលគ្មានពានរង្វាន់ជាលើកដំបូងរបស់ក្រុមក្នុងរយៈពេល៨ ឆ្នាំ។ ក្រោយពីជម្រុះកីឡាករចាស់ៗចោល ក្រុមរបស់ City បញ្ចូលកីឡាករថ្មីចំនួនបួននាក់គឺ៖ Rayan Cherki, Tijjani Reijnders, Rayan Ait-Nouri និង Marcus Bettinelli ដែលបានចុះហត្ថលេខាក្នុងពេលវេលាដើម្បីចូលរួមក្នុងការប្រកួតរយៈពេលមួយខែនៅសហរដ្ឋអាមេរិក។
ការប្រកួតដំបូងរបស់ City ក្នុងការប្រកួតដែលមានក្រុមចំនួន៣២ គឺទល់នឹង Wydad Casablanca នៅថ្ងៃពុធសប្តាហ៍ក្រោយនៅទីក្រុង Philadelphia។ ក្រុមផ្សេងទៀតក្នុងពូលគឺ Juventus និង Al Ain របស់ Abu Dhabi ៕