(English) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភបលោក FIFA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានសម្រេចជ្រើសរើសយក TikTok ជាដៃគូសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ២០២៦ ។ FIFAបានប្រកាសថា TikTok ត្រូវបានដាក់ឈ្មោះជាវេទិកាព័ត៌មានដែលពេញចិត្តដំបូងគេសម្រាប់ខ្លឹមសារវីដេអូនៅលេីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងព្រឹត្តិការណ៍ World Cup។ វេទិកាប្រព័ន្ធផ្សព្វផ្សាយ TikTok ដែលមានអ្នកប្រើប្រាស់ជាង ១៧០លាននាក់នៅសហរដ្ឋអាមេរិកនឹងមានសិទ្ធិកាន់តែច្រើនក្នុងការចែករំលែកវីដេអូការប្រកួត និងអាចផ្សាយផ្ទាល់ផ្នែកខ្លះនៃការប្រកួតចំនួន១០៤។

ភាពជាដៃគូរបស់ TikTok ជាមួយ MLS និង Apple TV បាននាំឱ្យវេទិកានេះទទួលវីដេអូពីកាមេរ៉ាទៅដល់អ្នកតាមដានកីឡាករបាល់ទាត់ដ៏អស្ចារ្យ Lionel Messi ដែលកំពុងលេងក្នុងការប្រកួតសម្រាប់ Inter Miami។លើសពីនេះទៀត TikTok នឹងទទួលបានឱកាសក្នុងការប្រើប្រាស់ និងបង្កើតវីដេអូឯកសារ FIFA រួមគ្នា។ គួររំឭកថាការប្រកួត World Cup ២០២៦ធ្វើម្ចាស់ផ្ទះរួមគ្នាចំនួន៣គឺ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា៕