(English) យោងតាមគេហទំព័រ Legit.ng ចេញផ្សាយកាលពីថ្ងៃអាទិត្យទី ៤ មករា ២០២៥ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe ឈរលំដាប់កំពូលតារាងកីឡាករ ស៊ុតបញ្ចូលទីបានច្រីនជាងគេសម្រាប់ឆ្នាំ ២០២៥។ កីទ្បាករសញ្ជាតិបារាំងដែលកំពុងស្ថិតក្នុងរដូវកាលទីពីរជាមួយ Real Madrid ស៊ុតបញ្ចូលទីបាន ៦៦ គ្រាប់ក្នុង ៦៧ ប្រកួត រួមបញ្ចូលទាំងគ្រាប់ដែលគាត់រកបាននៅក្នុងក្រុមជម្រើសជាតិបារាំងផងដែរ។ គាត់បានឈ្នះពានរង្វាន់ La Liga Pichichi ក្នុងរដូវកាលដំបូងជាមួយនឹងគ្រាប់បាល់៣១គ្រាប់ ហើយកំពុងស្ថិតនៅលើផ្លូវដើម្បីរក្សាតំណែងជើងឯករបស់គាត់នៅរដូវកាលទីពីរជាមួយនឹង១៨ គ្រាប់រួចហើយនៅក្នុងការប្រកួតកន្លងមកនេះ។

ចំណែក Harry Kaneឈរចំណាត់ថ្នាក់ទី២ ជាមួយនឹងគ្រាប់បាល់ចំនួន ៦០ គ្រាប់ក្នុង ៦៥ ប្រកួត ដែលក្នុងនោះ ៥១ គ្រាប់ រកបាននៅក្នុងក្លិប Bayern និងបានឈ្នះពានរង្វាន់ស្បែកជើងមាសជាមួយនឹងគ្រាប់បាល់ ២៦។ គាត់កំពុងស្ថិតនៅលើផ្លូវដើម្បីវ៉ាដាច់រដូវកាលនេះ ដោយរកបាន ១៩ គ្រាប់ក្នុង ១៥ ប្រកួតរួចហើយ។ Erling Haaland គឺជាអ្នករកគ្រាប់បាល់បានល្អបំផុតម្នាក់ក្នុងវិស័យបាល់ទាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។គាត់ស៊ុតបញ្ចូលទីចំនួន ៥៧ គ្រាប់ក្នុង ៥៥ ប្រកួតសម្រាប់ក្រុម Manchester City និងក្រុមជម្រើសជាតិន័រវេសទទួលបានចំណាត់ថ្នាក់លេខ៣។

ក្រៅពីកីឡាករកំពូលទាំង៣ខាងលើនេះ ក៏មានកីឡាករមួយចំនួនទៀតដែលរកគ្រាប់បានច្រីនគួរសមដែររួមមានកីឡាករៈ Kevin Hernandez ក្លិប Academica ស៊ុតបាន៤៨គ្រាប់ក្នុង ៣៧ប្រកួត។ កីឡាករ Victor Osimhen ក្លិប Galatasaray ៤៦គ្រាប់ក្នុង ៥២ប្រកួត។ កីឡាករ Messi ក្លិប Inter Miami ៤៦គ្រាប់ក្នុង ៥៤ប្រកួត។ កីឡាករ Vangelis Pavildis ក្លិប Benfica ៤៥គ្រាប់ក្នុង ៧៥ប្រកួត។កីឡាករ Guilherme Bissoli ក្លិបBuriram United ៤៤គ្រាប់ក្នុង ៦០ប្រកួត។ កីឡាករ Ronaldo ក្លិបAl-Nassr ៤១គ្រាប់ក្នុង៤៦ប្រកួត និងចុងក្រោយលំដាប់ទីកំពូលទី១០គឺកីឡាករ Jorge Rivera ក្លិប Metropolitan ៤០គ្រាប់ក្នុង ៣៥ប្រកួត៕