ads
(English) Suarez និង Messi ចាប់ដៃគ្នាបើកក្លឹបបាល់ទាត់
២៨-ឧសភា-២០២៥

(English) Luis Suarez និង Lionel Messi មិនត្រឹមតែជាដៃគូនៅលើទីលានប្រកួតអស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ឥឡូវ​នេះ​ពួក​គេ​បាន​សហការ​គ្នា​បើកមុខជំនួញក្នុងវិស័យបាល់ទាត់ថែមទៀត។ Suarez បានប្រកាសកាលពីថ្ងៃអង្គារថាគាត់បានបង្កើតក្រុមបាល់ទាត់អាជីពនៅក្នុងប្រទេសកំណើតអ៊ុយរូហ្គាយរបស់ខ្លួន ដោយសហការគ្នាជាមួយមិត្តរួមក្រុម Inter Miami គឺ Messi។ Suarez ដែលជាប្រធានក្រុមស៊ុតបញ្ចូលទីគ្រប់ពេលរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយបានពន្យល់នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាក្រុមដែលពីមុនត្រូវបានគេស្គាល់ថា Deportivo LS នឹងត្រូវបានគេហៅថា LSM ហើយនឹងចាប់ផ្តើមលេងបាល់ទាត់អាជីពនៅក្នុងលីគលំដាប់ទី ៤ របស់អ៊ុយរូហ្គាយ។

Suarez បាននិយាយថា Deportivo LS គឺជាក្តីស្រមៃរបស់គ្រួសារដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៨ ។ ពួកយើងបានរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងសមាជិកជាង៣០០០នាក់។ Suárez និងគ្រួសាររបស់គេបានបើកកន្លែងកីឡាទំហំ ២០ ហិកតាក្នុងឆ្នាំ ២០១៨ នៅ Ciudad de la Costa ជាយក្រុង Montevideo ។ វាមានសកម្មភាពកីឡាជាច្រើនសម្រាប់សមាជិកជាង៣០០០។ក្លឹប​មាន​កីឡដ្ឋាន​តូចមួយ ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន១៤០០នាក់​ក្នុង​ចំណោម​ទីលាន​ផ្សេង​ទៀត។ ខ្ញុំចង់ធ្វេីឲ្យបាល់ទាត់អ៊ុយរូហ្គាយមានភាពរីកចម្រើន។ វាជាកន្លែងដែលខ្ញុំស្រលាញ់ និងជាកន្លែងដែលខ្ញុំធំឡើងក្នុងវ័យកុមារ ។ខ្ញុំចង់ផ្តល់ឱកាស និងមធ្យោបាយសម្រាប់ក្មេងជំទង់និងកុមារនៅទីនេះ។

Suarez វ័យ ៣៨ ឆ្នាំបានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិកាលពីខែកញ្ញាឆ្នាំមុន ហើយបានលេងជាមួយ Messi នៅ Barcelona អស់រយៈពេល ៦រដូវកាល ហើយពួកគេបានក្លាយជាមិត្តរួមក្រុមកាលពី២ ឆ្នាំមុនម្តងទៀតនៅជាមួយ Inter Miami ។ចំណែកឯMessi  ដែលអង្គុយក្បែរ Suarez នៅក្នុងវីដេអូបាននិយាយថា ខ្ញុំមានមោទនភាព និងរីករាយដែលអ្នកបានជ្រើសរើសខ្ញុំ ដូច្នេះខ្ញុំសង្ឃឹមថានឹងរួមចំណែកអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីបន្តរីក ចម្រើន៕

ads