ads
(English) Chelsea បណ្តេញគ្រូបង្វឹកចេញពីតំណែង
០៣-មករា-២០២៦
(English) ទីបំផុតក្លិប Chelsea បានបណ្តេញលោក Enzo Maresca ចេញពីកៅអីគ្រូបង្វឹកកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកដឹកនាំធ្លាក់ចុះយ៉ាងខ្លាំង។ ក្លិប​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា Chelsea និង​គ្រូបង្វឹកលោក Enzo Maresca បាន​ចែកផ្លូវ​គ្នា។ដោយសារ​នៅ​មាន​គោលបំណង​សំខាន់ៗ​ដែល​ប្រកួត​ចំនួន​បួន រួម​ទាំង​ការ​ឡើង​ទៅ​លេង​ក្នុង​ក្របខណ្ឌ Champions League លោក Enzo និង​ក្លិប​ជឿជាក់​ថា​ការ​ផ្លាស់ប្ដូរ​នឹង​ផ្ដល់​ឱកាស​ល្អ​បំផុត​ដល់​ក្រុម​ក្នុង​ការ​ធ្វើ​ឲ្យ​រដូវ​កាល​នេះ​ត្រឡប់​មក​រក​ភាព​ដើម​វិញ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលី ធ្លាប់ជាប់ជាអ្នកចាត់ការទូទៅល្អប្រចាំខែខែវិច្ឆិកា មុនពេលដែលក្លឹបឈ្នះត្រឹមតែមួយប្រកួតក្នុងចំណោមប្រាំពីរប្រកួតចុងក្រោយ និងធ្លាក់ចេញពីសមភូមិប្រកួតប្រជែងដណ្តើមពានរង្វាន់ Premier League។ ការចាកចេញពីពហុកីឡដ្ឋាន Stamford Bridge របស់គ្រូបង្វឹកវ័យ ៤៥ ឆ្នាំបន្ទាប់ពីដឹកនាំបានរយៈពេល ១៨ ខែ បានកើតឡើងនៅពេលដែលក្លឹបនេះឈរនៅលំដាប់ទី ៥ ក្នុងតារាង Premier League បន្ទាប់ពីការប្រកួតចំនួន ១៩ លើក ទទួលបាន១៥ ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង និងជាគូប្រជែងក្លឹបនៅទីក្រុងឡុងដ៍ Arsenal។ ពួកគេធ្លាប់ឈរនៅលំដាប់ទី ២ កាលពីខែវិច្ឆិកា ដោយមាន ៦ ពិន្ទុតាមពីក្រោយក្រុមកាំភ្លើងធំ Arsenal បន្ទាប់ពីការប្រកួតចំនួន ១២ លើក ហើយស្ថិតក្នុងចំណោមក្រុមដែលប្រជែងយកពានរង្វាន់៕ ប្រភព៖ BBC  
ads