

(English) កីឡាករ Mohamed Salah ខ្សែប្រយុទ្ធ Liverpool ត្រូវបានបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាល Premier League២០២៤-២៥។ កីឡាករអន្តរជាតិអេហ្ស៊ីបបានចូលក្នុងបញ្ជីជាមួយ កីឡាករ Thierry Henry, Cristiano Ronaldo, Nemanja Vidic និង Kevin De Bruyne ដែលធ្លាប់ឈ្នះពានរង្វាន់កីឡាករឆ្នើមពីរសម័យកាល។ រហូតមកទល់ពេលនេះគ្មានកីឡាករណារូបណាឈ្នះពាននេះបានបីដងនោះទេ។ Salah ស្ថិតក្នុងវ័យ ៣២ ឆ្នាំដែលបានឈ្នះធ្លាប់ឈ្នះពាននេះកាលពីរដូវកាល ២០១៧-១៨ បានដឹកនាំ Liverpool ឈ្នះពានរង្វាន់ Premier League រដូវកាលនេះ។ សម្រាប់ការប្រកួតបញ្ចប់រដូវកាល កាលពីថ្ងៃអាទិត្យនៅ Anfield ទល់នឹង Crystal ខ្សែប្រយុទ្ធ Salah ស៊ុតបញ្ចូលទីបានមួយគ្រាប់តាមស្មើCrystal ១-១ម្ចាស់ស្មើជើងឯកFA Cup Crystal ។
ក្រៅពីស៊ុតបញ្ចូលទី បាន២៩គ្រាប់ Salah ក៏បានជួយមិត្តរួមក្រុមបានចំនួន១៨ដង មានន័យថាមានន័យថាគាត់បានតាមស្មើកម្រិតជាមួយ Alan Shearer និង Andy Cole សម្រាប់ការចូលរួមគ្រាប់បាល់ច្រើនបំផុតក្នុងរដូវកាល Premier League ។ ពានរង្វាន់នេះត្រូវបានកំណត់តាមរយៈការបោះឆ្នោតពីសាធារណជនរួមជាមួយនឹងអ្នកដែលមកពីក្រុមអ្នកជំនាញ។Salah ធ្លាប់ត្រូវបានបោះឆ្នោតជ្រើសរើសជា កីឡាករបាល់ទាត់ល្អប្រចាំឆ្នាំជាលើកទីបីផងដែរសម្រាប់ពានរង្វាន់របស់សមាគមអ្នកនិពន្ធបាល់ទាត់៕