

(English) ក្លិបសេះបង្កង់ Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ក្លិបបានបន្តភាពជាដៃគូបច្ចេកទេសជាមួយក្រុមហ៊ុនសម្លៀកបំពាក់កីឡា យក្សរបស់អាល្លឺម៉ង់ Adidas រហូតដល់ខែមិថុនា ឆ្នាំ២០៣៧ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ៤៦៨ លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ ។
ក្លិបអ៊ីតាលីបាននិយាយថាកិច្ចព្រមព្រៀងបច្ចុប្បន្នរវាងភាគីទាំងពីរដែលដំណើរការរហូតដល់ខែមិថុនាឆ្នាំ២០២៧ នឹងនៅតែមិនផ្លាស់ប្តូរ។ បន្ទាប់មកកិច្ចសន្យាថ្មីនឹងចូលជាធរមានចាប់ពីរដូវកាល២០២៧-២៨ហើយគ្របដណ្តប់ក្រុម Juventus ទាំងអស់រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០៣៦-៣៧។ លោក Maurizio Scanavino នាយកប្រតិបត្តិរបស់ Juventus បាននិយាយថា ការបន្តជាថ្មីនេះបំពេញឱ្យយើងនូវមោទនភាព និងជាសក្ខីភាពដល់ការរួមផ្សំគ្នារវាងក្រុមហ៊ុនដ៏អស្ចារ្យទាំងពីរនេះ” ។
លោក Sam Handy អ្នកគ្រប់គ្រងទូទៅនៃ Adidas Football បាននិយាយថា យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូរបស់យើងជាមួយក្លឹបដែលតែងតែលេងបានល្អបំផុតនៅក្នុងបាល់ទាត់អ៊ីតាលីសម្រាប់រយៈពេល១០ ឆ្នាំបន្ថែមទៀត។ Juventus បានឈ្នះជើងឯកលីគអ៊ីតាលីច្រើនជាងក្លឹបគូប្រជែងដទៃទៀត។Juventus និង Adidas បានចូលរូមគ្នាតាំងពីរដូវកាល ២០១៥-១៦។ Juventus បាននិយាយកាលពីខែមុនថាក្រុមហ៊ុនផលិតរថយន្ត Jeep របស់អាមេរិកនឹងបង់ប្រាក់ ៦៩ លានអឺរ៉ូដើម្បីក្លាយជាអ្នកឧបត្ថម្ភអាវធំរបស់ខ្លួនរហូតដល់ខែមិថុនា២០២៨ផងដែរ ។
ក្រុមសម្លៀកបំពាក់កីឡារបស់អាឡឺម៉ង់មានដៃគូរយៈពេលវែងជាមួយក្លឹប Manchester United នៃក្របខ័ណ្ឌ Premier League របស់អង់គ្លេសដែលដំណើរការរហូតដល់ឆ្នាំ ២០៣៥ ហើយថែមទាំងធ្វើការជាមួយក្រុមផ្សេងទៀតរួមមាន Real Madrid និង Bayern Munich ផងដែរ៕