ads
(English) ផ្លូវការ! Andre Onana ចូលរួមជាមួយនឹងក្លិប Trabzonspor ក្នុងលក្ខខណ្ឌខ្ចីពី Man Utd រហូតដល់ចប់រដូវកាលនេះ
១២-កញ្ញា-២០២៥

(English) អ្នកចាំទីរបស់ក្រុមបិសាចក្រហម Manchester United កីទ្បាករ Andre Onana បានចូលរួមជាមួយនឹងក្លិប Trabzonspor នៃលីគកំពូលតួកគី Super Lig ក្នុងលក្ខខណ្ឌខ្ចីរហូតដល់ចប់រដូវកាលឆ្នាំ២០២៥-២៦។  ការផ្ទេរលូវការនេះបានកើតមានឡើង នៅចំថ្ងៃបិទទីផ្សារដោះដូរកីឡាករត្រូវបានបិទទ្វារវិញនារាត្រីថ្ងៃសុក្រនៅក្នុងប្រទេសតួកគី ខណៈដែល Onana មិនត្រូវបានគ្រូបង្វឹក លោក Ruben Amorim ដាក់ឱ្យលេងប្រកួតណាមួយឡើយ ដ្បិត Premier League ដំណើរការបាន ៣ ប្រកួតក៏ដោយ។

កីឡាករអន្តរជាតិកាមេរូន វ័យ ២៩ ឆ្នាំរូបនេះត្រូវបានក្លិបត្រូវបានចុះហត្ថលេខាពីក្លិប Inter Milan ក្នុងតម្លៃ ៤៧,២ លានផោនក្នុងខែកក្កដា ឆ្នាំ ២០២៣ ដោយអតីតគ្រូបង្វឹក United លោក Erik ten Hag ដើម្បីជំនួស David de Gea ជាដៃទី ១ របស់ក្រុម។ Andre Onana លេងឱ្យ United ចំនួន ១០២ ប្រកួត និងរួមចំណែកជួយឱ្យក្រុមឈ្នះពានរង្វាន់ FA Cup ឆ្នាំ ២០២៤ ផងដែរ។

គួរបញ្ជាក់ថា លោក Ruben Amorim នឹងត្រូវដឹកនាំកូនក្រុមទៅកីឡដ្ឋាន Etihad ដើម្បីសួរសុខទុក្ខនឹងម្ចាស់ផ្ទះ Manchester City ក្នុងជំនួប Derby នៃសប្តាហ៍ទី៤ ក្នុងលីគនារាត្រីថ្ងៃអាទិត្យ ដែលមានអ្នកចាំទី Lammens, Altay Bayindir និង Tom Heaton ស្ថិតក្នុងជម្រើសរបស់ក្រុម៕

ប្រភព៖ BBC

ads