(English) Riyad Mahrez បានចារឈ្មោះរបស់គេនៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់ AFCON បន្ទាប់ពីស៊ុតបាល់បានពីរគ្រាប់ក្នុងមួយប្រកួត ក្លាយជាកីឡាករចាស់ជាងគេដែលរកបានពីរគ្រាប់ក្នុងការប្រកួតតែមួយ។ ស្ថិតក្នុងវ័យ ៣៤ឆ្នាំ ៣០៤ថ្ងៃ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិ អាល់ហ្សេរី ស៊ុតបញ្ចូលទីបានពីរគ្រាប់ដ៏អស្ចារ្យនៅនាទី ២និង ៦១ ក្នុងអំឡុងពេលប្រកួតឈ្នះ ស៊ូដង់៣-០ កាលពីរាត្រីថ្ងៃពុធ។

សមិទ្ធផលរបស់ Mahrez ធ្វើឱ្យគេវ៉ាដាច់កំណត់ត្រាយូរអង្វែងដែលធ្លាប់កាន់កាប់ដោយ Ziad Tlemcani របស់ប្រទេសទុយនេស៊ី។ Tlemcani មានអាយុ៣៤ឆ្នាំ និង២៨២ ថ្ងៃ នៅពេលដែលគេស៊ុតបញ្ចូលទីបានពីរគ្រាប់ទល់នឹងក្រុមតូហ្គោនៅពានរង្វាន់ Africa Cup of Nations ឆ្នាំ ១៩៩៨ ដែលជាកំណត់ត្រាដែលមានរយៈពេលជាងពីរទសវត្សរ៍មកហើយ។ ការបំបែកកំណត់ត្រានេះកាន់តែពង្រឹងមរតករបស់ Mahrez នៅ AFCON មិនត្រឹមតែបង្ហាញពីភាពជាប់បានយូររបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឥទ្ធិពលរបស់គាត់សម្រាប់ប្រទេសអាល់ហ្សេរីផងដែរ៕
ប្រភព៖ m.allfootballapp.com