(English) កីឡដ្ឋាន Santiago Bernabéuដ៏ល្បីល្បាញរបស់ក្លិប Rea Madrid ដែលធ្លាប់តែទទួលអ្នកគាំទ្របាល់ទាត់ La Liga និង Champions League ត្រូវបានផ្លាស់ប្តូរទៅជាកន្លែងធ្លាក់ព្រិលទឹកកធំបំផុតនៅលើពិភពលោក សម្រាប់រយៈពេលបុណ្យណូអែលនៅប្រទេសអេស្ប៉ាញ។ ទីលានដែលទើបជួសជុលឡើងវិញថ្មីនេះមានសមត្ថភាពផ្ទុកអ្នកទស្សនាបានជាង ៨០០០០ នាក់ប៉ុន្តែបានបិទទ្វាររហូតដល់ថ្ងៃទី០៤ ខែមករា ដោយសារតែការសម្រាករដូវរងារនៅអឺរ៉ុប។ ដោយសារតែពុំចង់ឲ្យកីឡដ្ឋាននេះនៅឯកោម្នាក់ឯងថ្នាក់ដឹកនាំក្លិប Los Blancos បានរកឃើញវិធីមួយដើម្បីទាញយកអត្ថប្រយោជន៍ច្រើនបំផុតពីកីឡដ្ឋានក្នុងអំឡុងពេលសប្តាហ៍បុណ្យណូអែល។

ដំបូលត្រូវបានទាញគ្របពីលើទីលាន រចនាដោយបាល់ព្រិលដ៏ធំមួយ។អ្នកគាំទ្រអាចទិញសំបុត្រសម្រាប់ព្រឹត្តិការណ៍ជាច្រើនដែលត្រូវបានរៀបចំនៅក្នុងទីលានចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី៣១ ខែធ្នូ។ តំបន់ដែលជាធម្មតា ជាទីលានប្រកួតឥឡូវនេះមានទីលានទឹកកកសម្រាប់បុណ្យណូអែល មានដូចជាកន្លែងជិះស្គីទឹកកក កន្លែងរអិល និងស្តង់លក់អាហាររួមនឹងកន្លែងហ្វឹកហាត់ខ្នាតតូច និងម៉ាស៊ីនធ្វើព្រិលទឹកកក។តម្រូវការសំបុត្រមានកម្រិតខ្ពស់គ្រប់កន្លែងទស្សនាទាំងអស់ត្រូវបានលក់ដាច់អស់។
ព្រឹត្តិការណ៍នេះត្រូវបានគេដាក់រហស្សនាមថា MAVIDAD BERABEU ឬហៅថា បទពិសោធន៍បុណ្យណូអែលដ៏ពិសេស។សេចក្តីថ្លែងការណ៍មួយរបស់ក្លឹបបានសរសេរថា៖MAVIDAD Bernabeu គឺជាបទពិសោធន៍បុណ្យណូអែលដ៏ពិសេសមួយ ដែលអ្នកចូលទស្សនាអាចទទួលបានបទពិសោធន៍សកលលោក MAVIX នៅក្នុងទីកន្លែងដ៏លេចធ្លោបំផុតមួយរបស់ទីក្រុងម៉ាឌ្រីដ៕