

(English) PSV បានបំបាក់ក្រុម Heracles ក្នុងលទ្ធផល ៤-១ នៅក្នុងការប្រកួតជុំទី ៣៣ កាលពីសប្តាហ៍មុន ជាមួយនឹងការស៊ុតបញ្ចូលទីសរុបបាន ១០០ គ្រាប់ក្នុងលីគរដូវកាលនេះ។ ជ័យជម្នះដោយការស៊ុតបញ្ចូលទីបាន ៤ គ្រាប់នេះធ្វើឱ្យពួកគេចូលរួមជាមួយក្លិបបាល់អឺរ៉ុបចំនួន ២ ទៀតគឺដែលស៊ុតបាល់បានជាង ១០០ គ្រាប់ក្នុងមួយរដូវកាលគឺក្លិប Celtic របស់ប្រទេសស្កុតឡែន ស៊ុតបញ្ចូលទីបាន១១១គ្រាប់ និងក្លិប) Crvena Zvezda របស់ប្រទេសស៊ែប៊ី ស៊ុតបញ្ចូលទីបាន ១១៧ គ្រាប់។ នេះបើយោងតាមស្ថិតិរបស់ Playmaker ។
ជាការកត់សម្គាល់នេះគឺជាយុទ្ធនាការ Eredivisie ជាលើកទីពីរជាប់ៗគ្នារបស់ PSV ដោយមានកីឡាករ Johan Bakayokoស៊ុតបញ្ចូលទីបាន១៤គ្រាប់ និង Luuk de Jong ២៨គ្រាប់ដឹកនាំការវាយប្រហារដ៏សាហាវរបស់ពួកគេ។ PSV ដែលឈរនៅកំពូលតារាង មានគោលបំណងការពារតំណែងជើងឯករបស់ខ្លួន៕