ads
(English) Pep Guardiola សង្ឃឹមថា Rodri នឹងត្រលប់មកជួយក្រុម មុនបញ្ចប់រដូវកាលនេះ…
០៣-មិនា-២០២៥

(English)

អ្នកចាត់ការទូទៅរបស់ក្លិប Manchester City លោក Pep Guardiola បានប្រាប់ឱ្យដឹងថារូបលោកពិតជារីករាយចំពោះការជាសះស្បើយរបស់ខ្សែបម្រើ Rodri ហើយរូបលោកសង្ឃឹមថាម្ចាស់ពានរង្វាន់ Ballon d’Or នឹងត្រលប់មកវិញ មុនពេលបញ្ចប់រដូវកាលនេះ។

ដំបូងទ្បើយ លោក Pep Guardiola បានច្រានចោល Rodri សម្រាប់ការវិលត្រលប់នៅរដូវកាលនេះ បន្ទាប់ពីកីទ្បាករអន្តរជាតិអេស្ប៉ាញវ័យ ២៨ ឆ្នាំខាងលើ បានដាច់សរសៃពួរជង្គង់ ACL កាលខែកញ្ញា ឆ្នាំ២០២៤ មកម្លេះ។  យ៉ាងណា បញ្ហាខាងលើនេះ Rodri ក៏បានកំណត់គោលដៅរបស់ខ្លួនក្នុងការត្រលប់មកទីលានវិញ បន្ទាប់ពីធ្វើការវះកាត់ ខណៈពេលនេះរូបគេក៏បានបន្តហ្វឹកហាត់លក្ខណៈឯកជនវិញផងដែរ។

គួរបញ្ជាក់ថា ការអវត្តមានរបស់ Rodri បានធ្វើឱ្យ City ដែលជាក្រុមការពារតំណែងជើងឯក English premier League កំពុងតែប្រដេញតាមពីក្រោមក្រុមកំពូលតារាង Liverpool​ រហូតដល់ ២០ ពិន្ទុ និងធ្លាក់ចេញពីក្របខណ្ឌ UEFA Champions League ក្នុងពូលថែមទៀតផង៕

ប្រភព៖ CNA

ads