ads
(English) Dembele ឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA
១៧-ធ្នូ-២០២៥

(English) ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លិប Paris Saint Germain និងក្រុមជម្រើសជាតិបារាំង  ត្រូវបានគេបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ក្នុងពិធីប្រគល់រង្វាន់ FIFA Best។ បន្ទាប់ពីបានជួយ PSG ឲ្យឈ្នះពានរង្វាន់ Champions League លើកដំបូង Dembele បានយកឈ្នះកីឡាករ Lamine Yamal របស់ក្លិប Barcelona និង Kylian Mbappe របស់ក្លិប Real Madrid ដើម្បីឈ្នះពានរង្វាន់បុគ្គលដ៏មានកិត្យានុភាព។

ពានរង្វាន់នេះត្រូវបានបោះឆ្នោតជ្រើសរើសដោយគ្រូបង្វឹកក្រុមជម្រើសជាតិបុរស ប្រធានក្រុមជម្រើសជាតិបុរស អ្នកសារព័ត៌មាន និងអ្នកគាំទ្រ។ Dembele បានចូលរួមពិធីប្រគល់រង្វាន់មុនពេលប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Intercontinental Cup របស់ក្រុមគាត់ទល់នឹងក្រុម Flamengoនៅថ្ងៃពុធ។

កីឡាករវ័យ ២៨ ឆ្នាំដែលបានឈ្នះពានរង្វាន់ Ballon d’Or កាលពីខែកញ្ញា បានទទួលពានរង្វាន់ FIFA នៅប្រទេសកាតា កាលពីថ្ងៃអង្គារ បន្ទាប់ពីបានជួយ PSG ឲ្យឈ្នះពានរង្វាន់ចំនួនបួនក្នុងរដូវកាល ២០២៤-២៥។ អតីតកីឡាកររបស់ក្លឹប Barcelona និង Borussia Dortmund ដែលបានចូលរួមជាមួយ PSG ក្នុងឆ្នាំ ២០២៣ រកគ្រាប់បាល់ចំនួន៥១គ្រាប់ក្នុងការប្រកួតចំនួន៥៣លើកសម្រាប់ក្រុមរបស់លោក Luis Enrique កាលពីរដូវកាលមុន៕

ads