

(English) ទីបំផុត! ក្លិប Aston Villa បានបញ្ចប់ការចុះហត្ថលេខាខ្ចីជើងលើខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester United ហើយ។ កីទ្បាករសញ្ជាតិអង់គ្លេសវ័យ ២៧ ឆ្នាំរូបនេះនឹងលេងឱ្យក្លិប Aston Villa រហូតដល់ចប់រដូវកាលនេះ និងមានជម្រើសក្នុងការទិញផងដែរ។
ប្រភព United បាននិយាយថាលក្ខខណ្ឌនេះមានន័យថាអប្បបរមា ៧៥ % នៃថ្លៃនឿយហត់នឹងត្រូវរ៉ាប់រងដោយ Aston Villa ប៉ុន្តែក្លិបមានការបង់ថ្លៃលើការខ្ចីជើងនេះទ្បើយ។ គួរជម្រាបថា Marcus Rashford ដែលជាកីទ្បាករថ្នាលយុវជន Manchester United មិនត្រូវបានគ្រូបង្វឹកថ្មី លោក Ruben Amorim ដាក់ចូលលេងឡើយ គិតចាប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ មក៕
ប្រភព៖ BBC