ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-វិច្ឆិកា-២០២៥
(English) ប្រធានក្លិប Real Madrid ចង់ឱ្យវិនិយោគិនទិញភាគហ៊ុន ១០%

(English) លោក Florentino Pérez ប្រធានក្លឹប Real Madrid កំពុងពិចារណាអនុញ្ញាតឱ្យអ្នកវិនិយោគិនទិញភាគហ៊ុនរហូតដល់១០ % នៅក្នុងក្លិប ហើយបានទទូចថាការប្រកួតពានរង្វាន់អឺរ៉ុប Super League នៅតែជាគម្រោងដែលមិនអាចខ្វះបានសម្រាប់អនាគតនៃបាល់ទាត់។ ថ្លែងទៅកាន់សមាជិកក្លិបនៅឯមហាសន្និបាតកាលពីថ្ងៃអាទិត្យ លោក Pérez បាននិយាយថា៖ លោកនឹងស្នើកំណែទម្រង់ច្បាប់ក្នុងអំឡុងពេលមហាសន្និបាតវិសាមញ្ញនៅពេលខាងមុខនេះ ដើម្បីអនុញ្ញាតឱ្យអ្នកវិនិយោគិន អាចមានលទ្ធភាពវិនិយោគ កាន់កាប់ភាគហ៊ុនភាគតិចនៅក្នុងក្លិប។

លោកបានមានប្រសាសន៍ថា យើងនឹងបន្តធ្វើជាក្លិបសមាជិក ប៉ុន្តែយើងត្រូវតែបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយដែលសមាជិក១០ម៉ឺន នាក់របស់ Real Madrid នឹងរក្សាការគ្រប់គ្រង។ ដោយផ្អែកលើមូលដ្ឋាននោះ ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះអាចទិញភាគហ៊ុន ភាគតិច ឧទាហរណ៍៥ % ឬមិនលើសពី១០ % ពីអ្នកវិនិយោគិនម្នាក់ ឬច្រើននាក់ដែលប្តេជ្ញាចិត្ត និងមានឆន្ទៈចូលរួមចំណែក ធនធានផ្ទាល់ខ្លួនរបស់ពួកគេរយៈពេលវែង ។ ទោះជាយ៉ាងណា លោក​បាន​មាន​ប្រសាសន៍​ថា​​អ្នកវិនិយោគ​ទាំងអស់ ត្រូវតែ​គោរព​តម្លៃ​របស់​យើង ចូលរួមចំណែក​ដល់​ការរីកចម្រើន​របស់​ក្លឹប និង​ជួយ​ការពារ​ទ្រព្យសម្បត្តិ​របស់​យើង​ពី​ការវាយប្រហារ​ពី​ខាងក្រៅ។

យោងតាម ​​Deloitte Real Madrid គឺជាក្លិបតែមួយគត់ក្នុងពិភពបាល់ទាត់ដែលមានប្រាក់ចំណូលលើសពី១,២ពាន់លានដុល្លារ)។ ប្រាក់ចំណូលសម្រាប់រដូវកាល 2024/2025 បានកើនឡើងដល់ ជាង១ពាន់លានដុល្លារ  ខណៈដែលប្រាក់ចំណូលសុទ្ធបន្ទាប់ពីបង់ពន្ធបានកើនឡើង៥៦ភាគរយដល់ ជាង២៥លានដុល្លារ។លោក Perez បាននិយាយកាលពីថ្ងៃអាទិត្យ។ យោងតាមទស្សនាវដ្តីពាណិជ្ជកម្ម Forbes បានឱ្យដឹងថា ក្លឹបនេះមានតម្លៃខ្ពស់បំផុតក្នុងពិភពបាល់ទាត់ ដោយមានតម្លៃ ជាង៦,៧៥ ពាន់លានដុល្លារ។ ស្របពេលជាមួយគ្នានេះដែរក្លឹប Real Madrid កំពុងត្រូវបានវិនិយោគិនធំៗពីររូបគឺ Sixth Street និង Bernard Arnault បានត្រៀមខ្លួនទិញភាគហ៊ុន១០% ក្នុងតម្លៃប្រហែលជាង១ពាន់លានដុល្លារ។នេះបើយោងតាមរបាយការណ៍ ​​Vozpopuliចេញផ្សាយកាលពីថ្ងៃអាទិត្យ៕

ប្រភព៖ AP

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-វិច្ឆិកា-២០២៥
(English) តើក្រុមជម្រើសជាតិណាក្លាយអធិរាជ World Cup ២០២៦?

(English) យោងតាមការចេញផ្សាយរបស់គេហទំព័រ Givemesport.com កាលពីថ្ងៃសុក្រទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថាក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ មានភាគរយខ្ពស់ជាងគេក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បើទោះជាពេលនេះ មានត្រឹមតែ៤២ក្រុម មានកៅអីស្វ័យប្រវត្តិនិងរង់ចាំ៦កៅអីទៀតប្រកួតវគ្គPlay Off។ ការអះអាងបែបនេះក៏ដោយសារតែ ផ្អែកលើទម្រង់លេង និងភាពជោគជ័យបច្ចុប្បន្នរបស់ក្រុមគោជល់ ដែលគេរំពឹងថានឹងលើកពានរង្វាន់មាសនៅឯកីឡដ្ឋាន MetLife ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey។

ការវាយតម្លៃចំណាត់ថ្នាក់ផ្អែកទៅលើកត្តាធំៗ៣គឺ

១-ប្រវត្តិ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក

២-សកម្មភាពប្រកួត​ថ្មីៗ (​មាន​ទម្រង់​លេង​ល្អ ឬ​មិន​សូវ​ល្អ)។

៣-គុណភាព​ក្រុម(កីឡាករ) និង​គ្រូបង្វឹក។

អេស្ប៉ាញមិនត្រឹមតែឈ្នះ Euro 2024 ប៉ុណ្ណោះទេ ពួកគេបានធ្វើសេចក្តីថ្លែងការណ៍មួយដោយអះអាងថានឹងធ្វេីជាប្រទេសបាល់ទាត់ល្អបំផុតនៅលើពិភពលោកម្តងទៀត។ ក្រុមរបស់លោក Luis de la Fuente ធ្លាប់បានយកឈ្នះបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេស ដើម្បីដណ្តើមយកពានរង្វាន់យូរ៉ូ ២០២៤នៅប្រទេសអង់គ្លេស។

ក្រុមអេស្ប៉ាញកំពុងស្ថិតនៅក្នុងជំនាន់មាស និង ក្លាយជាក្រុមបាល់ទាត់ដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ Lamine Yamal ដែលមានអាយុត្រឹមតែ១៨ឆ្នាំប៉ុន្តែគេលេងបានល្អឥតខ្ចោះ ខណៈដែល Rodri ដែលឈ្នះពានរង្វាន់ Ballon d’Or គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករខ្សែបម្រើដ៏មានឥទ្ធិពលសម្រាប់គ្រូបង្វឹក De la Fuente ជ្រើសរើស។ ចំណែកឯក្រុមដែលមានភាគរយខ្ពស់៩ផ្សេងទៀតរួមមានៈ បារាំង (២)  អង់គ្លេស (៣) អាហ្សង់ទីន(៤) ព័រទុយហ្គាល់(៥) ប្រេស៊ីល (៦) ហូឡង់(៧) អាល្លឺម៉ង់ (៨) អ៊ុយរ៉ូហ្គាយ (៩) និង ន័រវែស (១០)៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-វិច្ឆិកា-២០២៥
(English) ប្រទេសតូចបំផុតទាំង ១០ មានកៅអីប្រកួត World Cup

(English) ការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកគឺជាសមិទ្ធផលដ៏ធំមួយរបស់ប្រទេសនីមួយៗនៅនៅលើពិភពលោក ប៉ុន្តែសម្រាប់ប្រទេសមួយចំនួន វាគឺជាអព្ភូតហេតុ។ ចាប់ពីដំណើរដ៏អស្ចារ្យរបស់ប្រទេសអ៊ីស្លង់ក្នុងឆ្នាំ ២០១៨ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រវត្តិសាស្ត្រនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក អីលូវនេះប្រទេសពីរគឺ Curacao និង Cape Verde បានក្លាយជាប្រទេសតូចបំផុតនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ។

ខាងក្រោមនេះគឺជាបញ្ជីប្រទេសតូចបំផុតទាំង ១០ មានកៅអីប្រកួត World Cup

១ – គូរ៉ាកៅ (Curacao )World Cup ២០២៦ ប្រជាជន១៥ម៉ឺន៦ពាន់នាក់។

២ – អ៊ីស្លង់(Iceland) World Cup  ២០១៨ ប្រជាជន ៣៥ម៉ឺន២ពាន់នាក់។

៣ – កាប់វើដ(Cape Verde)  World Cup  ២០២៦ ប្រជាជន ៥២ម៉ឺន ៥ពាន់នាក់។

៤ – ទ្រីនីដាដ និងតូបាហ្គោ(Trinidad and Tobago )  World Cup  ២០០៦ប្រជាជន១លាន ៣សែននាក់។

៥ – អៀរឡង់ខាងជើង (Northern Ireland) World Cup  ១៩៥៨ ប្រជាជន១លាន៤សែននាក់

៦ – ប៉ារ៉ាហ្គាយ(Paraguay ) World Cup   ១៩៥០ ប្រជាជន១លាន៥សែននាក់។

៧ – គុយវ៉ែត(Kuwait) World Cup  ១៩៨២ ប្រជាជន ១លាន៧សែននាក់។

៨ – អេមីរ៉ាតអារ៉ាប់រួម (United Arab Emirates)  World Cup  ១៩៩០ ប្រជាជន១លាន៩សែននាក់។

៩ – ស្លូវេនី(Slovenia) World Cup ២០០២ ប្រជាជន២លាននាក់។

១០ – អ៊ុយរូហ្គាយ(Uruguay) World Cup  ១៩៥០ ប្រជាជន ២​ ២០០០០០នាក់៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២១-វិច្ឆិកា-២០២៥
(English) បញ្ជីឈ្មោះប្រទេស ៤២ កក់បានកៅអីឡើងទៅប្រកួត World Cup ឆ្នាំ ២០២៦

(English) គិតមកត្រឹមពេលនេះ ប្រទេសចំនួន៤២ កក់បានកៅអីឡើងទៅប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ដែលរៀបចំឡើងដោយសហម្ចាស់ផ្ទះ អាមេរិក កាណាដា និងម៉ិកស៊ិក​ខណៈកៅអីចំនួន ៦ ទៀតរង់ចាំប្រកួតវគ្គPlay Off បង្គ្រប់៤៨ក្រុមដែលជាការពង្រីកចំនួនក្រុមពី៣២ទៅ៤៨លេីកដំបូង។ ជាការក្នុងចំណោមក្រុមដែលបានកក់កន្លែងរួចហើយគឺប្រទេស Curacao នៅកោះ Caribbean បានក្លាយជាប្រទេសតូចបំផុតដែលមិនធ្លាប់មានកៅអីទៅព្រឹត្តិការណ៍ World Cup។

ការប្រកួតវគ្គ Play-off ពានរង្វាន់បាល់ទាត់ពិភពលោកសម្រាប់ទ្វីបអឺរ៉ុបនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៦ ។កៅអីពីរផ្សេងទៀតដែលនៅសល់ក្នុងព្រឹត្តិការណ៍ World Cup នឹងត្រូវដណ្តើមយកដោយក្រុមមកពីសហព័ន្ធផ្សេងទៀត ដោយមានអ៊ីរ៉ាក់ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បូលីវី ហ្សាម៉ាអ៊ីក នូវែលកាឡេដូនី និងស៊ូរីណាម ដែលកំពុងប្រជែងគ្នាដើម្បីឱកាសឡើងទៅវគ្គបន្តតាមរយៈផ្លូវអន្តរសហព័ន្ធទាំងពីរ។

បញ្ជីឈ្មោះប្រទេសទាំង៤២មកពីទ្វីបនីមួយៗ

I-ប្រទេសម្ចាស់ផ្ទះ

១ សហរដ្ឋអាមេរិក

២ កាណាដា

៣ ម៉ិកស៊ិក

II-ទ្វីបអាស៊ី(៨កៅអី)

១- អូស្ត្រាលី

២-អ៊ីរ៉ង់

៣-ជប៉ុន

៤-ហ្ស៊កដានី

៥-កាតា

៦- អារ៉ាប៊ីសាអូឌីត

៧-កូរ៉េខាងត្បូង

៨-អ៊ូសបេគីស្ថាន

III-អាមេរិកខាងជើង និងអាមេរិកកណ្តាល

១-គូរ៉ាកៅ

២-ហៃទី

៣-ប៉ាណាម៉ា

IV-អាមេរិកខាងត្បូង

១- អាហ្សង់ទីន

២-ប្រេស៊ីល

៣- កូឡុំប៊ី

៤- អេក្វាឌ័រ

៥- ប៉ារ៉ាហ្គាយ

៦- អ៊ុយរូហ្គាយ

V-ទ្វីបអូសេអានី(១កៅអី)

១- នូវែលសេឡង់

VI-ទ្វីបអាហ្វ្រិក(៩ក្រុម)

១- អាល់ហ្សេរី

២-កាប់វើ

៣-អេហ្ស៊ីប

៤- ហ្គាណា

៥- កូតឌីវ័រ

៦- ម៉ារ៉ុក

៧- សេណេហ្គាល់

៨- អាហ្វ្រិកខាងត្បូង

៩- ទុយនីស៊ី

VII-ទ្វីបអឺរ៉ុប(១៦ក្រុម)

១- អូទ្រីស

២- បែលហ្ស៊ិក

៣- ក្រូអាស៊ី

៤- អង់គ្លេស

៥- បារាំង

៦-អាល្លឺម៉ង់

៧- ហូឡង់

៨- ន័រវេស

៩- ព័រទុយហ្គាល់

១០- ស្កុតឡែន

១១- អេស្ប៉ាញ

១២- ស្វីស

១៣- កៅអីPlay off

១៤-កៅអីPlay off

១៥-កៅអីPlay off

១៦-កៅអីPlay off៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២០-វិច្ឆិកា-២០២៥
(English) Achraf Hakimi ត្រូវបានបោះឆ្នោតជាប់កីទ្បាករល្អជាងគេប្រចាំទ្វីបអាហ្វ្រិកឆ្នាំ ២០២៥

(English)

ខ្សែការពារស្លាបស្តាំ សញ្ជាតិម៉ារ៉ុក Achraf Hakimi ត្រូវបានបោះឆ្នោតជាប់កីទ្បាករល្អជាងគេប្រចាំទ្វីបអាហ្វ្រិកឆ្នាំ ២០២៥ បន្ទាប់ពីរូបគេត្រូវបានបោះឆ្នោតជាប់ឈ្នះគូប្រជែង គឺប្រធានក្រុមអេហ្ស៊ីប Mohamed Salah របស់ Liverpool និង Victor Osimhen របស់ប្រទេសនីហ្សេរីយ៉ា ក្រោយជួយឱ្យក្លិប Paris Saint Germain ឈ្នះពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន។

Achraf Hakimi ក៏បានក្លាយជាកីទ្បាករម៉ារ៉ុកដំបូង ដែលបានឈ្នះពានរង្វាន់ខាងលើផងដែរ បន្ទាប់ពីមិត្តរួមជាតិ Mustapha Hadji ធ្វើបាននៅក្នុងឆ្នាំ ១៩៩៨ និង Zaire Bwanga Tshimen ធ្វើបាននៅក្នុងឆ្នាំ ១៩៧៣។  សូមជម្រាបថា ព្រឹត្តិការណ៍នេះត្រូវបានវើឡើងនៅទីក្រុង Rabat ប្រទេសម៉ារ៉ុក កាលពីយប់មិញ ខណៈដែលបេក្ខជនត្រូវបានបោះឆ្នោតពីសំណាក់ក្រុមអ្នកជំនាញបច្ចេកទេសនៃ CAF រួមទាំងប្រព័ន្ធផ្សព្វផ្សាយកីឡាអាជីព គ្រូបង្វឹក និងកីឡាករថែមទៀតផង៕

ប្រភព៖ beinsports

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៩-វិច្ឆិកា-២០២៥
(English) Haaland ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុង សតវត្សរ៍ទី២១

(English) យោងតាមស្ថិតិពី Transfermarkt ដែលត្រូវបានគេហទំព័រ mallfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃពុធទី​១៩ វិច្ឆិកា ២០២៥ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Erling Haaland ឈរចំណាត់ថ្នាក់លេខ ៣ ក្នុងសតវត្សរ៍ទី២១ជាកីឡាករដែលរកគ្រាប់បាល់បានច្រីនទាំងក្នុងក្លឹបនិងប្រទេស ក្នុងមួយរដូវកាល។ ខ្សែប្រយុទ្ធ Erling Haaland ស៊ុតបញ្ចូលទីបានចំនួន៣៥គ្រាប់ទាំងនៅក្នុងក្រុមជម្រើសន័រវេស និងក្លឹប Manchester City សម្រាប់រដូវកាលនេះ។

គិតចាប់តាំងពីឆ្នាំ២០០០ មកទល់នឹងពេលនេះមានតែកីឡាករ២រូបប៉ុណ្ណោះគឺLionel Messi និងCristiano Ronaldo ដែលនាំនាំមុខ Haaland។ ស្ថិតិកីឡាករ៖ ការបើករដូវកាលល្អបំផុតចាប់តាំងពីឆ្នាំ២០០០ (ថ្ងៃទី ១ខែសីហាដល់ថ្ងៃទី១៨ ខែវិច្ឆិកា )

១- Lionel Messi (អាហ្សង់ទីន/FC Barcelona) រដូវកាល២០១១-១២ ស៊ុតបញ្ចូលទីបាន៤០គ្រាប់។

២- Cristiano Ronaldo (ព័រទុយហ្គាល់/Real Madrid CF) – រដូវកាល២០១៣-១៤ស៊ុតបញ្ចូលទីបាន៣៦គ្រាប់។

៣- Erling Haaland (ន័រវែស/Manchester City FC) រដូវកាល២០២៥-២០២៦ស៊ុតបញ្ចូលទីបាន៤០គ្រាប់។ ការចូលរួមដោយផ្ទាល់ចំនួន ៣៥៕

 

Thumbnail
ព័ត៌មានកីឡាអាស៊ី
១៩-វិច្ឆិកា-២០២៥
(English) ប្រទេសមានប្រជាជនច្រើនចំនួន ៥ គ្មានវត្តមាន World Cup ឆ្នាំ ២០២៦

(English) ការបរាជ័យរបស់ប្រទេសនីហ្សេរីយ៉ាធ្វើឱ្យក្រុមជើងឯកអាហ្វ្រិកបីសម័យកាលមួយនេះស្ថិតក្នុងចំណោមប្រទេសចំនួនបួនផ្សេងទៀតដែលមានប្រជាជនច្រើន តែគ្មានវត្តមានប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ទោះបីជាការប្រកួតបានពង្រីកដល់ ៤៨ ក្រុមក៏ដោយ។  ប្រទេសទាំងប្រាំដែលមានប្រជាជនសរុបលើសពី ៣,៦៤៥ ពាន់លាននាក់ តែគ្មានប្រទេសណាមួយនឹងត្រូវបានតំណាងនៅលើឆាកបាល់ទាត់ដ៏ធំបំផុតនោះរួមមានៈ ឥណ្ឌា ចិន ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា និងប៉ាគីស្ថាន។

១-ប្រទេសឥណ្ឌាឆ្លងមិនផុតវគ្គជម្រុះ។

២-ចិនបង្ហាញខ្លួនតែម្តងគត់ ឆ្នាំ ២០០២

៣- ឥណ្ឌូនេស៊ី បានម្តងឆ្នាំ១៩៣៨ ដែលពេលនោះឈ្មោះរបស់គេគឺDutch East India។

៤- ហ្សេរីយ៉ាខកខានព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាប់ៗគ្នា ។

៥-ប៉ាគីស្ថានឆ្លងមិនផុតវគ្គជម្រុះ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជន និងអ្នកគាំទ្របាល់ទាត់ទាំងអស់របស់ប្រទេសទាំងនេះនឹងមើលពីចម្ងាយ នៅពេលដែលពិភពលោកប្រមូលផ្តុំគ្នានៅកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកនៅរដូវក្តៅក្រោយសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៩-វិច្ឆិកា-២០២៥
(English) Lamine Yamal ឈរកំពូលតារាងបញ្ជីរើសអើងជាតិសាសន៍

(English) ការសិក្សាថ្មីមួយពីអង្គការសង្កេតការណ៍ប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការភ័យខ្លាចជនបរទេសរបស់ប្រទេសអេស្ប៉ាញ បានបង្ហាញថាកីឡាករ Lamine Yamal ទទួលរងការរំលោភបំពាន និងការរើសអើងជាតិសាសន៍កម្រិតខ្ពស់បំផុតគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ របាយការណ៍បានបង្ហាញថា Lamine Yamal ទទួលរងនូវការរំលោភបំពានរើសអើងជាតិសាសន៍ចំនួន ៦០% នៅក្នុងបាល់ទាត់អេស្ប៉ាញ ដោយដាក់តារាបាល់ទាត់វ័យ១៨ឆ្នាំ រូបនេះនៅកំពូលតារាង។

Vinicius Jr ស្ថិតនៅលំដាប់ទីពីរជាមួយនឹងការរើសអើងជាតិសាសន៍២៩% ដែលបានកើតឡើង ម្តងហើយម្តងទៀតទៅលើខ្សែប្រយុទ្ធរបស់ក្រុម Real Madrid ក្នុងរយៈពេលពីររដូវកាលកន្លងមក។ ក្រៅពីកីឡាករទាំងពីររូបនេះ ករណីដែលនៅសេសសល់គឺបានក្នុងចំណោមកីឡាករស្បែកខ្មៅល្បីៗផ្សេងទៀតដូចជាៈ Kylian Mbappe ក្លឹបReal Madrid  ៣ ភាគរយ កីឡាករ Alejandro Balde ក្លឹបBarcelona ២ភាគរយ Nico និង Inaki Willams ក្លឹបBilbao ២ភាគរយ។

តួលេខទាំងនេះបានបង្ហាញពីបញ្ហាធ្ងន់ធ្ងរដែលកំពុងបន្តកើតមាននៅក្នុងបាល់ទាត់អេស្ប៉ាញ ជាពិសេសទៅលេីតារាវ័យក្មេងពីររូបគឺ Lamine និង Balde ស្ថិតក្នុងចំណោមគោលដៅច្រើនបំផុត។ ការរកឃើញរបស់ Observatory ត្រូវបានគេរំពឹងថានឹងបន្ថែមសម្ពាធបន្ថែមទៀតលើ La Liga និងអាជ្ញាធរអេស្ប៉ាញ ដើម្បីដាក់ទណ្ឌកម្មឱ្យកាន់តែរឹងមាំ និងឆ្លើយតបកាន់តែលឿនចំពោះការរំលោភបំពានជាតិសាសន៍នៅក្នុងពហុកីឡដ្ឋាន និងតាមអ៊ីនធឺណិត៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៩-វិច្ឆិកា-២០២៥
(English) Ronaldo ចូលរួមកិច្ចប្រជុំនៅសេតវិមាន

(English) កាលពីថ្ងៃអង្គារ ទី​១៨ វិច្ឆិកា តារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo បានចូលរួមកិច្ចប្រជុំមួយរវាងប្រធានាធិបតីអាមេរិក Donald Trump និងព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីតនៅសេតវិមាន។ លោកដូណាល់ត្រាំ បានទទួលស្វាគមន៍មេដឹកនាំអារ៉ាប៊ីសាអូឌីត ខណៈដែលមេដឹកនាំរូបនេះកំពុងស្វែងរកការស្តារឡើងវិញនូវទំនាក់ទំនងជាសកលនិងពង្រឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការសម្លាប់អ្នកកាសែត Jamal Khashoggi ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨។

លោក Trump បានថ្លែងអំណរគុណដល់Ronaldo សម្រាប់ការចូលរួម។ លោកបាននិយាយថា កូនប្រុសពៅរបស់ខ្ញុំ  Barron គឺជាអ្នកគាំទ្រដ៏ធំរបស់ Ronaldo។គាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានជួបជាមួយកីឡាករបាល់ទាត់រូបនេះ។លោក Trump បាននិយាយថា «Barron បានជួបគាត់។  វាជាដំណើរទស្សនកិច្ចដ៏កម្រមួយនៅសហរដ្ឋអាមេរិកសម្រាប់ Ronaldo ដែលមិនបានលេងនៅក្នុងប្រទេសនេះចាប់តាំងពីឆ្នាំ ២០១៤។

នៅឆ្នាំ ២០១៧ ទស្សនាវដ្តីព័ត៌មានអាល្លឺម៉ង់ Der Spiegel បានរាយការណ៍ថា Ronaldo កាលពីប៉ុន្មានឆ្នាំមុនបានបង់ប្រាក់ចំនួន ៣៧៥,០០០ ដុល្លារជាប្រាក់សម្ងាត់ដល់ស្ត្រីម្នាក់ដែលបានចោទប្រកាន់គាត់ពីបទរំលោភនាងនៅសណ្ឋាគារមួយក្នុងទីក្រុង Las Vegas ក្នុងឆ្នាំ ២០០៩។ មេធាវីរបស់ Ronaldo បានអះអាងថាការរួមភេទនេះគឺជាការព្រមព្រៀងគ្នា ហើយមិនមានការចោទប្រកាន់ព្រហ្មទណ្ឌណាមួយត្រូវបានប្តឹងឡើយ។

Ronaldo ដែលរកបានជាង៩៥០គ្រាប់សម្រាប់ក្លឹប និងប្រទេស បានចុះកិច្ចសន្យាលេងឱ្យក្រុម Al-Nassr នៃលីគ Saudi Pro League រហូតដល់ឆ្នាំ២០២៧ ដែលភាគច្រើនជាកម្មសិទ្ធិរបស់មូលនិធិវិនិយោគសាធារណៈរបស់ព្រះរាជាណាចក្រ៕

ads