ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-តុលា-២០២៥
(English) តើកីឡាកររូបណាទទួលកាតក្រហមលឿនបំផុត ក្នុងប្រវត្តិសាស្ត្រលីគកំពូលអឺរ៉ុប?

(English) ការទទួលបានកាតក្រហមគឺជារឿងដ៏គួរឱ្យខ្លាចបំផុតសម្រាប់កីឡាករបាល់ទាត់។ កីឡាករគ្រប់រូបព្យាយាមអស់ពីសមត្ថភាពដើម្បីជៀសវាងការពិន័យកាតក្រហមនៅក្នុងការប្រកួតនីមួយៗ។ យោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃទី ២៧ តុលា ២០២៥​បានឲ្យដឹងថា Keith Gillespie ​មិន​ត្រឹម​តែ​ជា​​កីឡាករ ដែលទទួលបានកាត​ក្រហម​លឿន​បំផុត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​កាត​ក្រហម​ចម្លែក​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​។

កីឡាករ​អៀរឡង់​ខាងជើង​រូប​នេះ​មាន​អាជីព​ដ៏​ល្អ​មួយ ដោយ​បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ចំនួន ៨៦ លើក និង​លេង​ឲ្យ​ក្លឹបធំៗ​ដូច​ជា Man United, Newcastle United និង Blackburn Rovers។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ពិត​ជា​ទទួលបានកំណត់ត្រា​អាក្រក់​មួយ។ គាត់ បាន​បង្កើត​កំណត់ត្រា​អាក្រក់បំផុតនៅ​ Premier League ក្នុង​ឆ្នាំ ២០០៧ គឺទទួលបានកាតក្រហមលឿនបំផុតនៅវិនាទី០០ នៅ​ពេល​ដែល​គាត់​កំពុង​លេង​ឲ្យ Sheffield United។

នៅក្នុងការប្រកួតក្រុមរបស់គាត់ Sheffield ទល់នឹងក្រុម Reading កីឡាករ Gillespie ត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងនៅតង់ទីពីរ។ ពេលគាត់ចូលមកដល់ទីលានភ្លាម ខ្សែបម្រើស្លាបអង់គ្លេសរូបនេះបានបាត់បង់ស្មារតី ហើយបានប្រើកែងដៃវាយកីឡាករក្រុមប្រឆាំង Stephen Hunt ចំមុខ ហើយអាជ្ញាកណ្តាលបានបណ្តេញ Gillespie ចេញភ្លាមៗ។ខាងក្រោមនេះគឺជាកីឡាករ៩រូបផ្សេងទៀតដែលទទួលបានកាតក្រហមលឿនបំផុតៈ

១-កីឡាករ Jean-Clair Todibo ក្លឹបNice ទទួលកាតក្រហម ៩វិនាទី រដូវកាល២០២២-២៣។

២-កីឡាករ  Giuseppe Lorenzo ក្លឹបAtalanta ទទួលកាតក្រហម ១០វិនាទី រដូវកាល១៩៩០។

៣- កីឡាករ Giulio Migliaccio  ក្លឹបAtalantaទទួលកាតក្រហម ៣២វិនាទី រដូវកាល២០១៥។

៤- កីឡាករ Allan Nyom  ក្លឹបGetafeទទួលកាតក្រហម ៣៧វិនាទី រដូវកាល២០២៤-២៥។

៥- កីឡាករ Dave Kitson  ក្លឹបReading ទទួលកាតក្រហម ៣៧វិនាទី រដូវកាល២០០៧-០៨។

៦- កីឡាករ Steven Gerrard  ក្លឹបLiverpool ទទួលកាតក្រហម ៣៨វិនាទី រដូវកាល២០១៤-១៥។

៧- កីឡាករ Moise Kean   ក្លឹបFiorentina ទទួលកាតក្រហម៤០វិនាទី រដូវកាល២០២៣-២៤។

៨- កីឡាករ Marcel Titsch Rivero ក្លឹបFrankfurtទទួលកាតក្រហម៤៣វិនាទី រដូវកាល២០១០-១១។

៩- កីឡាករ Benjamin Mendy  ក្លឹបManchester City ទទួលកាតក្រហម៤៧វិនាទី រដូវកាល២០១៥-១៦។

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៨-តុលា-២០២៥
(English) Jude Soonsup-Bell ទទួលបានការកោះហៅលេងតំណាងឱ្យក្រុមជម្រើសជាតិថៃ សម្រាប់ការប្រកួត FIFA Matchday ខែវិច្ឆិកា

(English) កីទ្បាករកូនកាត់ថៃ-អង់គ្លេស Jude Soonsup-Bell បានទទួលយកជាផ្លូវការនូវការកោះហៅឱ្យតំណាងក្រុមជម្រើសជាតិថៃ សម្រាប់ការប្រកួត FIFA Matchday ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ Jude Soonsup-Bell ដែលមានវ័យ ២១ ឆ្នាំរូបនេះគឺមានឪពុកជនជាតិអង់គ្លេស និងម្តាយជាជនជាតិថៃ មានសិទ្ធិលេងតំណាងឱ្យក្រុមជម្រើសជាតិអង់គ្លេស និងថៃ ប៉ុន្តែរូបគេជ្រើសរើសលេងឱ្យក្រុមជម្រើសជាតិថៃ។

ជាមួយគ្នានេះដែរ ប្រធានសមាគមកីឡាបាល់ទាត់ថៃ Madame Pang បានបញ្ជាក់ថា៖ នីតិវិធីរដ្ឋបាល និងលិខិតឆ្លងដែនរបស់ Jude កំពុងដំណើរការរួចរាល់ហើយ ដើម្បីធានាថារូបគេអាចបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមជម្រើសជាតិថៃ ក្នុងពេលឆាប់ៗនេះ។

Jude Soonsup-Bell ធ្លាប់ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងដែលមានទេពកោសល្យវាយលុកដ៏ភ្លឺស្វាងបំផុតរបស់អង់គ្លេស Jude ពីមុនបានលេងតំណាងឱ្យប្រទេសអង់គ្លេសកម្រិតយុវជនអាយុក្រោម ១៥ ឆ្នាំដល់ ១៩ ឆ្នាំ (២០១៩-២០២១) បានឆ្លងកាត់ Chelsea Academy (២០២១/២២) ក្រោយមកបានចូលរួមជាមួយ Tottenham Hotspur (២០២២/២៣) ហើយឥឡូវនេះលេងឱ្យ Grimsby Town FC ក្នុង League Two របស់ប្រទេសអង់គ្លេស៕

ប្រភព៖ ASEANFOOTBALL

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៨-តុលា-២០២៥
(English) Matty Cash ចុះកិច្ចសន្យាថ្មីជាមួយ Aston Villa រហូតដល់ឆ្នាំ ២០២៩

(English) ខ្សែការពារ Matty Cash បានចុះកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំកន្លះជាមួយនឹងក្លិបរហូតដល់ឆ្នាំ ២០២៩ ។ កីឡាករសញ្ជាតិប៉ូឡូញរូបនេះបានចូលរួមជាមួយនឹង Villa ពី Nottingham Forest ក្នុងឆ្នាំ ២០២០ ហើយបានបង្ហាញខ្លួន ១៩៣ ប្រកួតជាមួយនឹងក្រុម។ Matty Cash ដែលកិច្ចសន្យាមុននឹងអស់សុពលភាពនៅឆ្នាំ ២០២៧។

គួរជម្រាបថា កីឡាករវ័យ ២៨ ឆ្នាំដែលមានម្តាយជាជនជាតិប៉ូឡូញ គឺជាខ្សែការពារស្តាំជម្រើសដំបូងសម្រាប់ទាំងក្រុម និងជម្រើសជាតិ ។ Matty Cash បានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិលើកដំបូងនៅឆ្នាំ ២០២១ ហើយបានបន្តលេងតំណាងប្រទេសប៉ូឡូញក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ផងដែរ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-តុលា-២០២៥
(English) កូនពៅរបស់ Thiago Silva ទទួលការកោះហៅចូលរួមក្រុមជម្រើសជាតិអង់គ្លេស

(English)

Yago Silva ដែលជាកូនប្រុសពៅរបស់ខ្សែការពារ Thiago Silva របស់អតីតក្លិប Chelsea ត្រូវបានកោះហៅឲ្យចូលជំរុំក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង។ Thiago Silva វ័យ ៤០ ឆ្នាំបាននិយាយលា Chelsea ហើយត្រលប់ទៅលេងឱ្យ Fluminense ដែលជាក្រុមដែលរូបគេលេងតាំងពីក្មេងនៅប្រទេសប្រេស៊ីលកាលពីឆ្នាំមុនប៉ុន្តែកូនពីរនាក់របស់ខ្លួនពីរនាក់គឺ Isago និង Yago កំពុងរស់នៅក្នុងប្រទេសអង់គ្លេសជាមួយម្តាយរបស់ពួកគេទាំងពីរស្ថិតនៅក្នុងសាលាបាល់ទាត់របស់ Chelsea។

ថ្មីៗនេះ កូនប្រុសពៅរបស់ Thiago Silva គឺ Yago Silva ដែលមានវ័យ ១៤ ឆ្នាំរូបនេះបានបង្ហោះរូប Selfie ជាមួយនឹងចំណងជើងថា “ពេលវេលាមានមោទនភាពដែលត្រូវបានអញ្ជើញឱ្យចូលរួមជំរុំក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងរបស់ខ្ញុំ។ ការខិតខំប្រឹងប្រែងបន្ត”។ Yago Silva ដែលលេងជាខ្សែការពារដូចឪពុករបស់គេ ហើយត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីរស់នៅក្នុងប្រទេសអង់គ្លេសយ៉ាងតិច ៥ ឆ្នាំជាប់ៗគ្នា ទោះបីជាមិនមានឈាមជ័រជនជាតិអង់គ្លេស និងមិនបានកើតនៅប្រទេសអង់គ្លេសក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងច្បាប់បច្ចុប្បន្ន អ្នកលេងអាចផ្លាស់ប្តូរក្រុមជម្រើសជាតិបានតាមលក្ខខណ្ឌ និងហេតុផលផ្សេងៗ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-តុលា-២០២៥
(English) Sergej Milinkovic-Savic តកុងត្រាថ្មីជាមួយនឹងក្លិប Al-Hilal ដល់ឆ្នាំ២០២៨

(English) Al-Hilal បានបញ្ជាក់ថាខ្សែប្រយុទ្ធ Sergej Milinkovic-Savic បានតកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ ២០២៨ ឯណោះ។ Milinkovic-Savic ដែលមានវ័យ ៣០ ឆ្នាំរូបនេះបានផ្ទេរមកកាន់ក្លិប Al-Hilal ក្នុងឆ្នាំ ២០២៣ ពី Lazio ជាមួយនឹងតម្លៃ ៤០ លានអឺរ៉ូ បន្ទាប់ពីរូបគេបានចំណាយពេល ៨ ឆ្នាំនៅប្រទេសអ៊ីតាលី។ ហើយឥទ្បូវនេះ Sergej Milinkovic-Savic នឹងរកបានប្រាក់ចំណូលរហូតដល់ទៅ ៣០ លានអឺរ៉ូក្នុងមួយឆ្នាំ រួមទាំងប្រាក់រង្វាន់ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីប្រាក់សុទ្ធ ៣,២ លានអឺរ៉ូដែលគេរកបាននៅ Lazio។ 

សូមជម្រាបថា ចាប់តាំងពីផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត Milinkovic-Savic ស៊ុតបញ្ចូលទីបាន ៣១ គ្រាប់ និងបញ្ជូន ២៧ លើកក្នុងការបង្ហាញខ្លួន ១០៥ លើក ដែលពង្រឹងឥទ្ធិពលរបស់គេនៅលើទីលាន។ ទោះបីជាតម្លៃទីផ្សារធ្លាក់ចុះបន្តិចម្តងៗពី ៥០ លានអឺរ៉ូទៅ ១៧ លានអឺរ៉ូដោយសារតែទម្រង់លេងរបស់លីកទាបជាង និងអាយុច្រ់ើនរបស់គេក៏ដោយ ក៏នៅតែស្ថិតក្នុងចំណោមកីឡាករដែលមានតម្លៃខ្ពស់បំផុតទាំង ២០ នៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ៕

ប្រភព៖ tribuna

 

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-តុលា-២០២៥
(English) Rashford ចង់​បន្ត​នៅ Barcelona ពេល​បញ្ចប់ការខ្ចីជើងនៅរដូវក្តៅនេះ…

(English) Marcus Rashford សង្ឃឹមថានឹងបន្តនៅ Barcelona នៅពេលដែលកិច្ចព្រមព្រៀងខ្ចីជើងពី Manchester United បញ្ចប់នៅរដូវក្តៅ។ ជាមួយគ្នានេះដែរ ក្លិប Barcelona ក៏មានជម្រើសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធអង់គ្លេសជាអចិន្ត្រៃយ៍ក្នុងតម្លៃ ២៨ លានផោន ដែលជាតម្លៃទាបជាង ៤០ លានផោនដែល United ចង់បានពីក្លិបផ្សេងទៀត។ កិច្ចសន្យារបស់ Marcus Rashford ជាមួយនឹង Manchesrer United នឹងអស់សុពលភាពនៅឆ្នាំ ២០២៨ ឯណោះ ប៉ុន្តែរូបគេហាក់ដូចជាមិនចង់បន្តស្នាក់នៅ Old Trafford ដែលក្រុមកំពុងស្ថិតនៅក្រោមដឹកនាំដោយលោក Ruben Amorim ទ្បើយ។

Rashford បានប្រាប់សារព័ត៌មាន ESPN នៅពេលសួរថាតើរូបគេចង់ស្នាក់នៅប្រទេសអេស្ប៉ាញដែរឬទេ។ “ខ្ញុំរីករាយនឹងក្លិបបាល់ទាត់នេះ ហើយខ្ញុំគិតថាសម្រាប់អ្នកដែលស្រលាញ់កីឡាបាល់ទាត់ Barcelona គឺជាក្លិបដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតនេះ។ សម្រាប់កីឡាករវាគឺជាកិត្តិយស”។

Rashford បានចំណាយពេលពាក់កណ្តាលទីពីរនៃរដូវកាលមុននៅ Aston Villa ជាកន្លែងដែលអាជីពរបស់រូបគេត្រូវបានងើបឡើងវិញក្រោមការដឹកនាំរបស់លោក Unai Emery ។ រូបគេបានស៊ុតបញ្ចូលទីសរុបចំនួន ៥ គ្រាប់ក្នុង ១២ ប្រកួតសម្រាប់ Barcelona ដោយសារការស៊ុតបញ្ចូលទីពីរដងទល់នឹង Olympiakos ក្នុងក្របខណ្ឌ Champions League កាលពីថ្ងៃអង្គារ។ Rashford ដែលគ្រោងនឹងលេងក្នុង El Clasico លើកដំបូងរបស់គេទល់នឹង Real Madrid នៅចុងសប្តាហ៍នេះផងដែរ ដោយជឿជាក់ថារូបគេកំពុងទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរទេសភាព៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-តុលា-២០២៥
(English) អ្នកចាំទី Scott Carson ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ

(English) អ្នកចាំទី Scott Carson របស់ក្លិប Manchester City បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ បន្ទាប់ពីចំណាយពេល ២១ ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ បុរសសញ្ជាតិអង់គ្លេសវ័យ ៤០ ឆ្នាំរូបនេះនឹងផុតកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយ City នៅពេលចប់រដូវកាល ២០២៥-២៦ ដោយទើបបង្ហាញខ្លួនបានតែ ២ ប្រកួតប៉ុណ្ណោះ។

ក្នុងនាមជាកីទ្បាករអាជីព អ្នកចាំទី Scott Carson លេងឱ្យក្លិបចំនួន ១០ ផ្សេងៗគ្នា ក្រោយពេលវិវត្តន៍ខ្លួនក្លាយជាកីឡាករអាជីពលើកដំបូងក្នុងក្លិប Leeds United កាលឆ្នាំ២០០៤ និងត្រូវបានកោះហៅចូលលេង ៤ ប្រកួតក្នុងក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ សូមជម្រាបថា Scott Carson បានរួមចំណែកជួយឱ្យ City លើកពាន Premier League បាន ៤ដង និង UEFA Champions League ផងដែរ ជាមួយលោក Pep Guardiola៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៣-តុលា-២០២៥
(English) Sandro Tonali តកុងត្រាថ្មីជាមួយនឹង Newcastle ទោះបីជាស្ថិតក្នុងជាប់បម្រាមក្តីក៏ដោយ

(English) ខ្សែបម្រើ Sandro Tonali បានតកុងត្រាថ្មីជាមួយនឹងក្លិប Newcastle United រយៈពេល ៥ ឆ្នាំបន្តទៀត ទោះបីជាស្ថិតក្នុងជាប់បម្រាមក្តីក៏ដោយ។ Sandro Tonali ដែលចូលរួមជាមួយនឹង Newcastle លើកិច្ចសន្យារយៈពេល  ៥ ឆ្នាំក្នុងតម្លៃផ្ទេរ ៥៥ លានផោនពី AC Milan ក្នុងខែកក្កដា ឆ្នាំ២០២៣។  ប៉ុន្តែរូបគេត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ហាមឃាត់រយៈពេល ១០ ខែក្រោយពេលរកឃើញជាប់ពាក់ព័ន្ធ នឹងការរៀបចំលទ្ធផលប្រកួតទុកមុន។

យ៉ាងណា ក្លិប Newcastle United  នៅតែបន្តគាំទ្រ និងផ្តល់សេចក្តីទុកចិត្តចំពោះរូបគេ ហើយភាគីទាំងពីរក៏ពិភាក្សាគ្នាអំពីលទ្ធភាពនៃការបន្តកិច្ចសន្យាក្នុងអំឡុងពេលហាមឃាត់របស់គេផងដែរ ដោយមានរយៈពេល ១ ឆ្នាំលើកុងត្រាមុន និងមានជម្រើសតបាន ១២ខែទៀត៕

ប្រភព៖ Yahoo.com

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៧-តុលា-២០២៥
(English) សំបុត្រទស្សនាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ លក់បានជាង១លាន

(English) FIFA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ គិតចាប់តាំងពីថ្ងៃបើកលក់ផ្លូវការដំបូង កាលពីដើមខែតុលា រហូតមកទល់នឹងថ្ងៃនេះ សំបុត្រទស្សនាការប្រកួតបាល់ទាត់ពិភពលោក២០២៦ លក់បានច្រើនជាង ១លានរួចហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAP កាលពីថ្ងៃសុក្រទី ១៧ តុលា ២០២៥។ ប្រភពខាងលើដដែលបានឲ្យដឹងថា តម្រូវការសំបុត្រខ្ពស់បំផុត ដូចដែលបានរំពឹងទុក  គឺបានមកពីអ្នកទិញនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលជាប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួត។

FIFA បានបន្តថា មនុស្សមកពី២១២ប្រទេស និងដែនដីផ្សេងៗគ្នាបានទិញរួចហើយ បើទោះបីជាមានតែ២៨ កន្លែងក្នុងចំណោម៤៨ កន្លែងអង្គុយនៅក្នុងពហុកីឡដ្ឋានត្រូវបានបំពេញ។ FIFA បានបញ្ជាក់ដែរថា ប្រទេសកំពូលទាំង១០ ដែលបានទិញរួចហើយរួមនា៖ អង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល អេស្ប៉ាញ កូឡុំប៊ី អាហ្សង់ទីន និងបារាំង តាមលំដាប់លំដោយ។ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា ខ្ញុំពិតជារំភើបណាស់ដែលអ្នកគាំទ្រកីឡាបាល់ទាត់ជាច្រើនក៏ចង់ក្លាយជាផ្នែកនៃព្រឹត្តិការណ៍ទឹកនេះនៅអាមេរិកខាងជើងផងដែរ។

លោក​បាន​បន្ថែម​ថា វា​ជា​ការ​ឆ្លើយ​តប​ដ៏​មិន​គួរ​ឲ្យ​ជឿ ហើយ​ជា​សញ្ញា​ដ៏​អស្ចារ្យ​ដែល​ថា FIFA World Cup ធំ​បំផុត​ដែល​រួម​បញ្ចូល​គ្នា​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កំពុង​ចាប់​យក​ការ​ស្រមៃ​របស់​អ្នក​គាំទ្រ​គ្រប់​ទីកន្លែង។ ទិន្នន័យ​សំបុត្រ​បាន​បង្ហាញ​ថា​កៅអី​ដែល​មាន​តម្លៃ​ថោកបំផុតគឺ​ត្រឹម៦០ដុល្លារ(កៅអីអង្គុយប្រភេទទី៤) មាន​សម្រាប់​ការ​ប្រកួត​យ៉ាង​ហោច​ណាស់៤០។

កៅអីស្ទើរតែទាំងអស់សម្រាប់ការប្រកួតភាគច្រើនត្រូវបានកំណត់ក្នុងតម្លៃថ្លៃជាងនេះ។ ការប្រកួតបើកឆាកសម្រាប់សហរដ្ឋអាមេរិកនៅពហុកីឡដ្ឋាន Inglewood រដ្ឋកាលីហ្វ័រញ៉ា មានតម្លៃចាប់ពី៥៦០ដុល្លារដល់២៧៣៥ដុល្លារ(កៅអីអង្គុយប្រភេទទី១) ។ចំពោះទីតាំងលក់បន្ត យ៉ាងហោចណាស់សំបុត្រមួយសម្រាប់ការប្រកួតបើកឆាកនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១២ ខែមិថុនា មានតម្លៃជាង៦០០០ដុល្លារនៅថ្ងៃព្រហស្បតិ៍៕

 

ads